FAO វាយតំលៃខ្ពស់ចំពោះស្នាដៃរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ
|
FAO វាយតំលៃស្នាដៃរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ (Image: VNA) |
(VOVworld) – អង្គការស្បៀងអាហារនិងកសិកម្មនៃ អ.ស.ប. (FAO) ចាត់ទុក វៀតណាមជារូបសណ្ឋានគំរូមួយក្នុងការងារអភិវឌ្ឍន៍កសិកម្ម ទំនើបភាវូបនីយកម្ម
ជនបទ ការកាត់បន្ថយភាពក្រីក្រនិងធានាសន្តិសុខស្បៀងអាហារសំរាប់ប្រទេស
ជាតិ។ វៀតណាមគឺជាគំរូមួយសំរាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រៀនសូត្រនិង
ធ្វើតាម ក្នុង កាលៈទេសៈ ពិភពលោកកំពុងប្រឈមមុខនឹងបំរ៉ែបំរួលនៃអាកាស
ធាតុនិងការគំរាម កំហែងសន្តិសុខស្បៀងអាហារជាសកល។ នេះគឺជាសន្ទរកថា
របស់អគ្គនាយក FAO លោក Jose Graziano da Silva ដែលត្រូវបាននាំចេញក្នុងជំនួប
ធ្វើការជាមួយរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao
Duc Phat នាថ្ងៃទី ៨ តុលា នៅទីក្រុង Rome អ៊ីតាលី។ អគ្គនាយក FAO លោក Jose
Graziano da Silva មាន គោលបំណងថា៖ វៀតណាមចែករំលែងបទពិសោធន៍ដ៏ថ្លៃថ្លា
របស់ខ្លួនតាមរយៈការចូលរួមយ៉ាងសកម្មក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាង
បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ហើយ អះអាងថា៖ FAO នឹងបន្តជំរុញទំនាក់ទំនង
សហប្រតិបត្តិការវាង FAO និងវៀតណាមនាពេលខាងមុខដើម្បីជួយឧបត្ថម្ភ
វៀតណាមសម្រេចគោលដៅសហ្សវត្តរបស់ អ.ស.ប.។ ជំនួបរវាងរដ្ឋមន្ត្រី Cao
Duc Phat និងអគ្គនាយក FAO បានប្រព្រឹត្តទៅបន្ទាប់ ពីរដ្ឋមន្ត្រីចូលរួមសន្និសីទដៃគូ
សភាអាស៊ី-អឺរ៉ុបលើកទី ៨ (ASEP-8)៕