FAO អំពាវនាវឱ្យរួមដៃគ្នាកសាងពិភពលោកដោយ “លែងមានភាពអត់ឃ្លាន​“

(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែតុលា អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបំផុស សប្តាហ៍រំលឹកទិវាស្បៀងអាហារពិភពលោក (១៦ តុលា) ឆ្នាំ ២០២៣ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីបង្កើនសន្តិសុខ និងនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារពិភពលោក។
FAO អំពាវនាវឱ្យរួមដៃគ្នាកសាងពិភពលោកដោយ “លែងមានភាពអត់ឃ្លាន​“ - ảnh 1ប្រធានបទនៃទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺ "ទឹកជាជីវិត ទឹកជាអាហារ។ មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ"។ រូបភាព៖ FAO

ប្រធានបទនៃទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺ "ទឹកជាជីវិត ទឹកជាអាហារ។ មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ" ដែលបានលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅជុំវិញពិភពលោកអំពីតួនាទីរបស់ទឹក ក្នុងបរិបទនៃកង្វះទឹកស្អាតកំពុងប៉ះពាល់ដល់ប្រជាជនចំនួន ២,៤ ពាន់លាននាក់ និងការបំពុលបរិស្ថាន ការខូចខាតប្រព័ន្ធអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស ៦០០លាននាក់ ដែលពឹងផ្អែកលើជលផល។

ក្នុងសារជាវីដេអូមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ "ធ្វើឡើងក្នុងបរិបទនៃវិបត្តិស្បៀងអាហារពិភពលោកកំពុងកើតមានឡើងជាសកល ហើយពិភពលោកកំពុងខិតខំប្រឹងប្រែងក្នុងការបញ្ឈប់ភាពអត់ឃ្លាន និងភាពក្រីក្រ" ។ លោកបានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានទឹកសម្រាប់កសិកម្ម និងផលិតកម្មស្បៀងគឺមានសារៈសំខាន់ក្នុងការបញ្ឈប់ភាពអត់ឃ្លាន ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការថែរក្សាធនធានទឹកសម្រាប់មនុស្សជំនាន់ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ