Fatah អំពាវនាវដល់ហាម៉ាស់បង្កើត " រណសិរ្សជាតិប៉ាឡេស្ទីន" ដើម្បី​ទប់ទល់​នឹង​ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់អាមេរិក

(VOVWORLD) -នាថ្ងៃទី ២៨ ខែមេសា លោក Jibril al-Rajoub អគ្គលេខាធិការគណៈកម្មាធិការកណ្ដាលគណបក្ស Fatah បានអំពាវនាវដល់ចលនាឥស្លាមហាម៉ាសបង្កើត " រណសិរ្ស ជាតិប៉ាឡេស្ទីន" ដើម្បីទប់ទល់នឹងផែនការសន្តិភាព មជ្ឈឹមបូព៌ារបស់អាមេរិក។
Fatah អំពាវនាវដល់ហាម៉ាស់បង្កើត  ក្រុមបាតុករប៉ាឡេស្ទីនប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅក្នុងរបងព្រំដែនអ៊ីស្រាអែល - ហ្គាហ្សា(រូបភាព: THX / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោក Jibril al-Rajoub បានចាត់ទុកថា ហាម៉ាស់ចាំបាច់ត្រូវមានការបោះជំហានជាបន្ត សំដៅបញ្ឈប់ស្ថានភាពបែកបាក់ផ្ទៃក្នុង ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលប៉ាឡេស្ទីនធ្វើសម្មភាពនៅតំបន់ Gaza។ លោក Al-Rajoub បានអំពាវនាវដូច្នេះ ១ ថ្ងៃក្រោយពីមេដឹកនាំ ហាម៉ាស លោក Ismail Haneya បានអំពាវនាវឱ្យមានចក្ខុវិស័យជាយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងផែនការសន្តិភាពរបស់អាមេរិក។ លោក Ismail Haneya បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចរៀបចំជំនួបនានាភ្លាមមួយរំពេចជាមួយក្រុមបក្សពួកទាំងអស់ ជាពិសេសគឺចលនា Fatah  នៅ Gaza  (ប៉ាឡេស្ទីន) ឬទីក្រុងគែរ (អេហ្ស៊ីប) ។

មុននោះអាមេរិក បាននិយាយាថានឹងប្រកាសផែនការសន្តិសភាពមជ្ឈឹមបូព៌ា យ៉ាងល្អិតល្អន់ ដោយនាំមកនូវ "ទិដ្ឋភាពទូទៅ" ឲ្យដំណើរការសន្តិភាព មជ្ឈឹមបូព៌ា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា នឹងពិចារណាលើផែនការរបស់អាមេរិក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbasបានអះអាងថា នឹងមិនពិចារណាមិនថាផែនការណារបស់អាមេរិកឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ