FBI តាមដានជនសង្ស័យរាប់សិបនាក់ដែលអាចដំណើរការវាយប្រហារ ភេរវកម្មដូចនៅបារាំង


FBI តាមដានជនសង្ស័យរាប់សិបនាក់ដែលអាចដំណើរការវាយប្រហារ ភេរវកម្មដូចនៅបារាំង - ảnh 1
FBI តាមដានជនសង្ស័យរាប់សិបនាក់ដែលអាចដំណើរការវាយប្រហារ ភេរវកម្មដូចនៅបារាំង (Image: VNA)

(VOVworld) – ស្ថាប័នធ្វើការស៊ើបអង្គេតសហរដ្ឋអាមេរិក (FBI) កំពុងតាមដាន
និងបង្កើនការតាមដានជនសង្ស័យរាប់សិបនាក់ដែលអាចដំណើរការវាយប្រហារ
ភេរវកម្មដូចការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមដែលបានកើតមានឡើងនៅទី
 ក្រុងប៉ារីសរបស់បារាំងនាពេលថ្មីៗនេះ។ ថ្លែងមតិបន្ទាប់ពីជំនួបធ្វើការជាមួយរដ្ឋ
 មន្ត្រីយុត្តិធម៌អាមេរិក លោកស្រី​ Lorretta Lynch នាថ្ងៃទី ១៩ វិច្ឆិកា នាយក FBI
លោក James Comey បានឲ្យដឹងថា៖ លោកមិនទាន់មានព័ត៌មានទុកចិត្តណា
 មួយឡើយដែលសឲ្យឃើញថា៖ ប្រទេសអាមេរិកកំពុងប្រឈមមុខនឹងគ្រោះ
អាសន្នត្រូវបានវាយប្រហារភេរវកម្មដូចរឿងហេតុនៅទីក្រុងប៉ារីស។ ប៉ុន្តែ  FBI
 ក៏បានបង្កើនការតាមដានមុខសញ្ញាសង្ស័យផងដែរ។ FBI កំពុងធ្វើស៊ើប
អង្គេតចំនួន ៩០០ ទាក់ទិនដល់បណ្ដាជនប្រដាប់អាវុធថ្មីរបស់អង្គការដ្ឋឥស្លាម
ស្វ័យប្រកាស (IS)។ រី​ឯខ្លួនវិញ លោកស្រី Lorretta Lynch បានសង្កត់ធ្ងន់ទៅ
លើ អាទិភាពជួរមុខរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកគឺសន្តិសុខជាតិនិងសុវត្ថិភាព
របស់ ប្រជាពលរដ្ឋទាំងមូល។ នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក
 Barack Obama បានជួបចរចារតាមទូរស័ព្ទជាមួយសមភាគីបារាំង លោក
Francois Hollande ដើម្បីពិភាគ្សាអំពីបញ្ហាពោលខាងលើ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ