FBI មិនបានរកឃើញឯកសារសម្ងាត់ណាមួយ ក្រោយពេលឆែកឆេរផ្ទះរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden
(VOVWORLD) - ក្រោយពេលឆែកឆេរមក ភ្នាក់ងារ FBIបានដកហូតកំណត់ត្រាដែលសរសេរដោយដៃមួយចំនួនចាប់ពីពេលដែលលោក Biden ជាអនុប្រធានាធិបតី និងឯកសារមួយចំនួនទៀត ដើម្បីបន្តត្រួតពិនិត្យ។ ជាពិសេសគ្មានឯកសារសម្ងាត់ណាមួយ ដែលបានរកឃើញផងដែរ។
រៅផ្ទះរបស់ប្រធានាធិបតី Joe Biden នៅឆ្នេរ Rehoboth រដ្ឋ Delaware សហរដ្ឋអាមេរិក ។ រូបថត៖ រ៉យទ័រ |
ការិយាល័យសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) កាលពីថ្ងៃទី ១ ខេកុម្ភៈ បានធ្វើការឆែកឆេរផ្ទះរបស់លោកប្រធានាធិបតីអាមេរិក Joe Biden នៅរដ្ឋ Delaware ។ យោងតាម លោក Bob Bauer មេធាវីផ្ទាល់របស់លោក Biden បានឲ្យដឹងថា ក្រោយពេលឆែកឆេរមក ភ្នាក់ងារ FBIបានដកហូតកំណត់ត្រាដែលសរសេរដោយដៃមួយចំនួនចាប់ពីពេលដែលលោក Biden ជាអនុប្រធានាធិបតី និងឯកសារមួយចំនួនទៀត ដើម្បីបន្តត្រួតពិនិត្យ។ ជាពិសេសគ្មានឯកសារសម្ងាត់ណាមួយ ដែលបានរកឃើញផងដែរ។
នេះគឺជាលើកទីបីហើយ ដែល FBI បានចូលឆែកឆេរផ្ទះលោកប្រធានាធិបតី Biden។ ពីរលើកមុនត្រូវបានអនុវត្តន៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌល Penn Biden ទីក្រុង វ៉ាស៊ីនតោន និងនាថ្ងៃទី ២០ មករា ឆ្នាំ ២០២៣ នៅ Wilmington រដ្ឋ Delaware ដោយបានរកឃើញឯកសារសម្ងាត់មួយចំនួន។ ការឆែកឆេរទាំងនេះសុទ្ធតែមិនបានប្រកាសជាមុនឡើយ។ លោកប្រធានាធិបតី Biden និងក្រុមការងាររបស់លោកនៅតែបន្តអះអាងថាមិនមានកំហុសឆ្គងណាមួយក្នុងការដោះស្រាយឯកសារសម្ងាត់ឡើយ៕