FBI មិនរកឃើញភស្តុតាងដែលបង្ហាញថារុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ
|
FBI មិនរកឃើញភស្តុតាងដែលបង្ហាញថារុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ (VNA) |
(VOVworld) – នាថ្ងៃទី ១០ មករា នាយកស្ថាប័នធ្វើស៊ើបអង្កេតសហរដ្ឋអាមេរិក
(FBI) លោក James Comey បានឲ្យដឹងថា៖ FBI មិនរកឃើញភស្តុតាងណាមួយដែល
បង្ហាញថារុស្ស៊ីបានធ្វើអន្តរាគមន៍ចូកក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្ររបស់
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក៏ដូចជា គណៈកម្មាធិ
ការជាតិនៃ គណៈបក្សសាធារណៈរដ្ឋ (RNC)។ នៅសម័យសួរដេញដោលដំបូងនៅ
រដ្ឋសភាគិត តាំងពីលោក Donald Trump ឈ្នេះទៅលើបេក្ខជនគណៈបក្សប្រជាធិ
បតេយ្យ លោកស្រី Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា
ឆ្នាំ ២០១៦ មក លោក Comey បានសង្កត់ធ្ងន់ថា៖ គេមិនរកឃើញភស្តុតាងណា
មួយដែលបានសឲ្យឃើញថាយុទ្ធនាការស្វែងរកសម្លេងគាំទ្ររបស់លោក Donald
Trump ឬ RNC ត្រូវបានធ្វើ អន្តរគមន៍ចូលទេ។ ប៉ុន្តែ លោកបដិសេធឆ្លើយសំណួរ
ថា៖ តើ FBI បានធ្វើការស៊ើបអង្កេត លទ្ធភាពបណ្ដាចារបុរសរបស់មហាសេដ្ឋីមាន
អាយុ ៧១ ឆ្នាំនេះ «មានទំនាក់ទំនង» ជាមួយរុស្ស៊ីដែរឬទេ។ អ្នកប្រមុខ FBI បាន
ឲ្យដឹងថែមទៀតថា៖ មានភស្តុតាងអំពីការដែលរុស្ស៊ីបានធ្វើអន្តរាគមន៍ចូលក្នុង
បណ្ដាយុទ្ធនាការនយោបាយថ្នាក់រដ្ឋនៃគណៈបក្សសាធារណៈរដ្ឋ ហើយលួចចូល
សំបុត្រអេឡិកត្រូនិកដែល RNC លែងប្រើប្រាស់។ ទោះបីជាប្រមូលផ្តុំព័ត៌មាន
មួយចំនួនអំពីការធ្វើអន្តរគមន៍នេះក្តី ប៉ុន្តែ ភាគីរុស្ស៊ីមិនបានប្រកាសឡើយ៕