FED កាត់បន្ថយអត្រាការប្រាក់ជិត ០%

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា ធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) បានជូនដំណឹងថាកាត់បន្ថយអត្រាការប្រាក់លើកទី ២ ក្នុងរយៈពេលមិនទាន់ដល់ជាង ២ សប្តាហ៍ផង ដើម្បីជួយជំរុញខឿនសេដ្ឋកិច្ចអាមេរិកក្នុងបរិបទដែលការឆ្លងរាលដាលនៃជំងឺរាត្បាតកូវីដ (COVID-១៩) នៅទូទាំងប្រទេសអាមេរិក។
FED កាត់បន្ថយអត្រាការប្រាក់ជិត ០% - ảnh 1 ទីស្នាក់ការកណ្តាល FED នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (រូបថត៖ THX / TTXVN)

 

FED បានកាត់បន្ថយអត្រាការប្រាក់ពីចន្លោះគោលដៅពី ០% ទៅ ០,២៥% ។   សេចក្តីជូនដំណឹងរបស់ធនាគារ FED បានឲ្យដឹងថាផលប៉ះពាល់នៃការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នឹងជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចនាពេលខាងមុខនិងបណ្តាលឲ្យហានិភ័យច្រើនសម្រាប់យថាទស្សន៍នៃសេដ្ឋកិច្ចផងដែរ។  

ចំពោះមុខ ការវិវត្តន៍ទាំងនេះ គណៈកម្មាធិការ FOMC ដែលជាស្ថាប័នកំណត់គោលនយោបាយរបស់ FED បានសំរេចចិត្តបន្ទាបវិសាលភាពនៃគោលដៅនេះតែម្តង។ សេចក្តីជូនដំណឹងនេះក៏បានបញ្ជាក់ថា FOMC សង្ឃឹមនឹងរក្សាបាននូវវិសាលភាពនៃគោលដៅដូចពោលខាងលើនេះរហូតដល់មានទំនុកចិត្តថាសេដ្ឋកិច្ចបានឆ្លងរួចផុតពីការវិវត្តន៍នាពេលថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ