FED ដំឡើងអត្រាការប្រាក់ជាលើកទីបីក្នុងឆ្នាំ ២០១៨

(VOVWORLD) -នាថ្ងៃទី ២៦ ខែកញ្ញា ធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ជាលើកទីបីក្នុងឆ្នាំ ២០១៨។ ជាក់ស្ដែង FED បានដំឡើងអត្រាការប្រាក់លើប្រាក់កម្ចីបន្ថែម 0,25 ភាគរយទៀត ពោលគឺពីកម្រិត 2,0 ដល់ 2,25 ភាគរយ។
FED ដំឡើងអត្រាការប្រាក់ជាលើកទីបីក្នុងឆ្នាំ ២០១៨ - ảnh 1លោក Jerome Powell ប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED)

នេះគឺជាលើកទី 8 ហើយ ដែល FED បាន ដំឡើងអត្រាការប្រាក់ចាប់តាំងពីឆ្នាំ 2015 មក បន្ទាប់ពីរក្សាអត្រានេះក្នុងកម្រិតទាបបំផុតក្នុងរយៈពេល 7 ឆ្នាំ (ចាប់ពីឆ្នាំ 2008) នៅពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។ មជ្ឈដ្ឋានជំនាញការបានវាយតម្លៃថាទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែស្មុគស្មាញគឺជាកត្តាដែលជះឥទ្ធិពលដល់ដំណើរការតាក់តែងគោលនយោបាយរបស់គណៈដឹកនាំ FED ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ