Fed វាយតម្លៃថាសេដ្ឋកិច្ចអាមេរិកនៅតែបន្តមានស្ថិរភាព ហើយ​មាន​យថាទស្សន៍​ សុទិដ្ឋិនិយម

(VOVWORLD) - អាជីវកម្មជាច្រើនបន្តបង្ហាញពីសុទិដ្ឋិនិយមអំពីយថាទស្សន៍របស់ Fed ក្នុងការបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។
Fed វាយតម្លៃថាសេដ្ឋកិច្ចអាមេរិកនៅតែបន្តមានស្ថិរភាព ហើយ​មាន​យថាទស្សន៍​ សុទិដ្ឋិនិយម - ảnh 1អតិថិជនទិញទំនិញនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុង Millbrae រដ្ឋ California សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

កាលពីថ្ងៃទី ១៧ ខែមករា ធនាគារកណ្តាលអាមេរិក (Fed) បានចេញផ្សាយរបាយការណ៍តាមកាលកំណត់ស្តីពីលក្ខខណ្ឌសេដ្ឋកិច្ច ឬហៅថាសៀវភៅ Beige (Beige Book) ក្នុងនោះបញ្ជាក់ថាសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះបានបន្តរក្សាស្ថិរភាពក្នុងសប្តាហ៍ថ្មីៗនេះ ដោយសារការចំណាយរបស់អ្នកប្រើប្រាស់បានជួយបំពេញបន្ថែមចំពោះភាពទន់ខ្សោយលើវិស័យផ្សេងៗទៀត ដូចជាផលិតកម្ម។

របាយការណ៍នេះបានចាត់ទុកថាការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងពេលវិស្សមកាលចុងឆ្នាំបានឆ្លើយតបនឹងក្ដីរំពឹងទុកនៅក្នុងតំបន់ភាគច្រើនដែល Fed បានស្ទង់មតិ ក្នុងនោះតំបន់ចំនួន ៣ គឺទីក្រុងញូវយ៉ក បានកើនឡើងលើសពីការរំពឹងទុក។ អាជីវកម្មជាច្រើនបន្តបង្ហាញពីសុទិដ្ឋិនិយមអំពីយថាទស្សន៍របស់ Fed ក្នុងការបញ្ចុះអត្រាការប្រាក់នាពេលខាងមុខ។

ទិន្នន័យថ្មីៗពីក្រសួងពាណិជ្ជកម្មអាមេរិកក៏បង្ហាញផងដែរថា ការលក់រាយរបស់ប្រទេសនេះក្នុងខែធ្នូ ឆ្នាំ ២០២៣បានកើនឡើងក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ ដែលលើសពីការរំពឹងទុករបស់សេដ្ឋកិច្ចវិទូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ