Festival Don ca tai tu លើកទី ១
|
Festival Don ca tai tu លើកទី ១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី ២៩ មេសា នៅខេត្ត Bac Lieu (ភាគខាងត្បូងវៀតណាម)។ (Image: baclieu.gov.vn) |
(VOVworld) – Festival Don ca tai tu លើកទី ១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី
២៩ មេសា នៅខេត្ត Bac Lieu (ភាគខាងត្បូងវៀតណាម)។ នេះគឺជាព្រឹត្តិការណ៍
ដែលមាន អត្ថន័យដ៏សែនសំខាន់ចំពោះការលើកដម្កើងសិល្បៈ Don ca tai tu
ដែលជា បេតិកភ័ណ្ឌអរូបីរបស់មនុស្សលោក។ ភ្ញៀវក្នុងនិងក្រៅប្រទេសចំនួន
៣ ពាន់នាក់ រួមជាមួយប្រជាជនរាប់មើននាក់បានចូលរួម Festival លើកនេះ។
ដោយមានប្រធានបទ “ចំណងចិត្តរបស់មនុស្សនិងតំបន់ដីភាគខាងត្បូង”
សកម្មភាពស្នូលចំនួន ២០ ក្នុងក្របខ័ណ្ឌ Festival នឹងជួយភ្ញៀវទេសចរណ៍យល់
ដឹងបន្ថែមអំពីការអភិរក្សនិង ពង្រីកតំលៃវប្បធម៌របស់សិល្បៈ Don ca tai tu។ នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្ត Bac Lieu លោក Vuu Long Vy បានឲ្យដឹងថា៖
“ផ្នែកវប្បធម៌ទាំងមូលនិយាយរួមនិងមជ្ឈមណ្ឌលនិយាយដោយឡែកបានសម្រេច
ការងារត្រៀមរៀបចំសំរាប់ Festival លើកនេះក្នុងរយៈពេល ៣ ខែមុន។ ជាពិសេស យើងខ្ញុំបានកសាងចលនា Don ca tai tu នៅមូលដ្ឋាន តាមរយៈការបើកថ្នាក់រៀន
ច្រៀងចម្រៀង Don ca tai tu។ ទន្ទឹមនឹងនោះ យើងខ្ញុំបានរៀបចំដ៏ល្អរាល់កម្មវិធី សំរាប់ពិធីបើកនិងពិធីបញ្ចប់ Festival លើកនេះ ផងដែរ៕