Festival Hue 2014៖ចំណាប់អារម្មណ៍អំពីរាត្រីសិល្បៈអាស៊ាន

(VOVworld)-ក្នុងក្របខ័ណ្ឌFestival Hue 2014 នាយប់ថ្ងៃទី១៩មេសា នៅឆាក
ល្ខោន Dien Thai Hoa នៅបរមរាជវាំង  Hue បានប្រព្រឹត្តទៅរាតី្រសិល្បៈអាស៊ាន​។ នេះជាកម្មវិធីសិល្បៈដ៏វិសេសវិសាលដោយមានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីរបស់បណ្តាប្រទេសអាស៊ាន។ ចូលរួមមានរដ្ឋ មន្រ្តីក្រសួងវប្បធម៌
កីឡានិងទេសចរណ៍វៀតណាម លោក Hoang Tuan Anh និងរដ្ឋមន្រ្តីទទួលបន្ទុក
វប្បធម៌របស់បណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសសន្ទ នាចំនួន៣គឺចិន ជប៉ុន
និងកូរ៉េខាងត្បូង។

Festival Hue 2014៖ចំណាប់អារម្មណ៍អំពីរាត្រីសិល្បៈអាស៊ាន - ảnh 1
Festival Hue 2014៖ចំណាប់អារម្មណ៍អំពីរាត្រីសិល្បៈអាស៊ាន(http://huongthuy.thuathienhue.gov.vn/)

        ថ្លែងមតិនៅទីនេះ លោក  Phan Tien Dung នាយកមន្ទីវប្បធម៌កីឡានិង
ទេសចរណ៍ខេត្ត Thua Thien-Hue ឲ្យដឹងថា៖

        “ថ្ងៃនេះ ទីក្រុង Hue ត្រូវបានសហគមន៍អាស៊ានទទួលស្គាល់ជាទីក្រុង
វប្បធម៌របស់អាស៊ាន។ ប្រការនេះបើកចេញបណ្តាសកម្មភាពក្នុងបណ្តាឆ្នាំ
ជាបន្ត ហើយសកម្មភាពថ្ងៃនេះជាកម្មភាពដំបូង។ នេះក៏ជាទីកន្លែងប្រមូល
ផ្តុំវប្បធម៌ នៃតំបន់នានាលើទូទាំងប្រទេសវៀតណាម។ តាងនាមឲ្យប្រទេស
វៀតណាម ទីក្រុង Hue រៀបចំរាល់សកម្មភាពវប្បធម៌សិល្បៈចំពោះបណ្តា
ប្រទេសអាស៊ាន និងប្រទេសសន្ទនាចំនួន៣គឺចិន ជប៉ុននិងកូរ៉េខាងត្បូង ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ