Festival Hue ឆ្នាំ ២០១៤៖ កម្មវិធី “រាត្រីបរមរាជវាំង”
|
Festival Hue ឆ្នាំ ២០១៤៖ កម្មវិធី “រាត្រីបរមរាជវាំង” (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៦ មេសា ក្នុងក្របខ័ណ្ឌ Festival Hue ឆ្នាំ ២០១៤ សកម្មភាពសិល្បៈដ៏សប្បូរបែបបន្តប្រព្រឹត្តទៅដូចជាផ្សារណាត់សៀវភៅ
ខាងត្បូង កម្មវិធីវិចិត្រសិល្បៈលើវិថី ជាដើម។ មុននោះ នាយប់ថ្ងៃទី ១៥
មេសា កម្មវិធី “រាត្រីបរមរាជវាំង” នៅបរមរាជវាំង Hue ។ នេះគឺជាចំណុច
ពិសេសរបស់ Festival Hue ឆ្នាំ ២០១៤ ។ នាយកមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍តំ
ណែលបរមរាជវាំង Hue លោក Phan Thanh Hai បានឲ្យដឹងថា៖
“ចំណុចពិសេសបំផុតក្នុងកម្មវិធីគឺជាពិធីជប់លៀងនៅសំណាកព្រះ
មហាក្សត្រនារាត្រីព្រះបរមរាជវាំង។ យើងខ្ញុំប្រមូលផ្តុំទៅលើការស្រាវ
ជ្រាវនិងស្តារបណ្ដាម្ហូបអាហារនៅបរមរាជវាំងឡើងវិញ។ មុខម្ហូបអាហារ
ចំនួន ៦ ដែលត្រូវបានប្រើប្រាស់លើកនេះគឺជាបញ្ជីមុខម្ហូបរបស់ព្រះមហា
ក្សត្រទទួលជប់លៀងរាជ្យវង្សានុ វស្សម្ហូបអាហារនេះត្រូវបានរៀបចំពី
គ្រឿងផ្សំរបស់វៀតណាម។ នេះគឺជាមុខម្ហូបអាហារដែលបង្ហាញមិត្តភាព
របស់មនុស្សចំពោះធម្មជាតិអាវកាសក្នុងជីវភាពរស់នៅរបស់ខ្លួន”។
កម្មវិធី “រាត្រីព្រះបរមរាជវាំង” ប្រព្រឹត្តទៅនាថ្ងៃទី ១៥ និងថ្ងៃទី ១៩ មេសា៕