|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងមតិនៅពិធីប្រារព្ធ (VOV) |
Vovworld-រាត្រីប្រារព្ធ Festival Hue ២០១៤ ប្រព្រឹត្តទៅនាថ្ងៃទី១២មេសា នៅ
ទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue ដែលប្រមូលផ្ដុំក្រុមសិល្បៈ
ជិត៤០នៃប្រទេសចំនួន៣៧ជាមួយសិល្បករសិល្បការិនីចំនួន៧០០នាក់របស់
វៀតណាមនិងអន្តរជាតិ ក្នុងបរិយាកាសព័រចំរុះ ឆាកល្ខោនត្រូវបានស្ថាបនាដ៏
វិសេសវិសាលបានទាក់ទាញភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់មកចូលរួម។ ថ្លែង
មតិនៅពិធីប្រារព្ធ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន
អះអាងថា បក្សរដ្ឋបានកំណត់វប្បធម៍ជាមូលគ្រឹះស្មារតីនៃសង្គម អភិវឌ្ឍន៍
សេដ្ឋកិច្ចត្រូវផ្អែកទៅលើគ្រឹះស្ថានវប្បធម៍ ឆ្ពោះទៅសង្គមមួយសមភាពប្រជាធិប
តេយ្យអរិយ្យធម៍។
“ដើម្បី Festival Hue កាន់តែបានផុលផុសពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវ
ប្រសិទ្ធភាពជាក់ស្ដែង Thua Thien Hue ត្រូវបន្តសហការជិតស្និទ្ធថែមទៀតជាមួយ
ក្រសួងស្ថាប័ននិងដំបន់អនុវត្តល្អគោលដៅកសាងពង្រីករាល់គុណធម៍ល្អប្រសើរ
របស់មនុស្សវៀតណាម ការពាររាល់វប្បធម៍ប្រពៃណីដ៏ថ្លៃថ្នូររបស់ប្រជាជាតិក្នុង
លក្ខណៈសេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្មបច្ចុប្បន្ន កំណត់ភារកិច្ចជួរមុខនៃការ
រៀបចំ Festival Hue គឺផ្សព្វផ្សាយឧទ្ទេសនាមវប្បធម៍មនុស្សនិងទឹកដីវៀតណាម
ជាមួយមិត្តភក្តិអន្តរជាតិ៕”