Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ នឹងប្រព្រឹត្តិទៅនៅខេត្ត Thanh Hoa
(VOVWORLD) - Festival Yoga គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះនឹងទាក់ទាញការចូលរួមរបស់ក្លឹប Yoga ជាង ២០ ក្លិប ដែលមានសមាជិកប្រមាណ ១០០០ នាក់។
(រូបថត៖ គណៈកម្មាធិការចាត់តាំង) |
នាថ្ងៃទី ១៤ ខែមិថុនា សហព័ន្ធ Yoga វៀតណាមបានឲ្យដឹងថា Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ នឹងប្រព្រឹត្តិទៅនៅខេត្ត Thanh Hoa ។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពជួយជ្រោមជ្រែងទិវា Yoga អន្តរជាតិ (២១ មិថុនា)។
កម្មវិធីនេះគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះនឹងទាក់ទាញការចូលរួមរបស់ក្លឹប Yoga ជាង ២០ ក្លិប ដែលមានសមាជិកប្រមាណ ១០០០ នាក់មកពីខេត្ត ក្រុងនានានៅទូទាំងប្រទេស៕