Festival និសិត្សរដ្ឋធានីលើកទី៣ប្រារព្វឡើង

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់
សិស្សានុនិស្សនិងនិសិត្សវៀតណាម នាព្រឹកថ្ងៃទី៩ មករា សមាគមនិសិត្សទីក្រុង
ហាណូយរបស់វៀតណាមបានរៀបចំ Festival និសិត្សរដ្ឋធានីលើកទី៣ឆ្នាំ២០១៥។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជនចំនួន៥ពាន់
នាក់ តាំងនាមឲ្យនិសិត្សនៃមហាវិទ្យាល័យ សាលាជាន់ខ្ពស់ និងសាលាសភា
បណ្ឌិតចំនួន៦០លើភូមិភាគទីក្រុងហាណូយ។លោក Nguyen Thien Tu ប្រធាន
គណៈកម្មាធិការយុវជនសាលារៀននិងជាអនុប្រធានអចិន្ត្រៃសមាគមនិសិត្ស
ទីក្រុងហាណូយ បានឲ្យដឹងថា៖
“ឆ្នាំនេះជាឆ្នាំទី៣ដែល Festival ត្រូវបានរៀបចំឡើងសំដៅបង្កើតព្រលានលេង
កំសាន្តដ៏មានអត្ថប្រយោជន៍និងស្អាតសំរាប់និសិត្សទាំងឡាយ កំណត់ទិសដៅ
ឲ្យនិសិត្សចូលក្នុងសកម្មភាពមានអត្ថន័យសំរាប់សង្គមផងនិងខ្លួនឯងផង។យើងខ្ញុំមានគោលបំណងថា និសិត្សទាំងឡាយនឹងសកម្មចូលរួមក្នុងបណ្ដា
សកម្មភាព ហាត់ពត់លត់ដំដើម្បីឆ្ពោះទៅការជោគជ័យ”។

Festival និសិត្សរដ្ឋធានីលើកទី៣ប្រារព្វឡើង - ảnh 1
និសិត្សបរិច្ឆាកឈាមដោយស្ម័គ្រចិត្ត


ក្នុងក្រខ័ណ្ឌនៃFestival នេះរួមមានសកម្មភាពជាច្រើនដូចជា៖បរិច្ឆាកឈាមដោយ
ស្ម័គ្រចិត្តធ្វើអនាម័យបរិស្ថាន ទិវាបុណ្យអានសៀវភៅ និងការប្រកួតកីឡាជា
ច្រើនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ