Festival បេតិកភ័ណ្ឌ Quang Nam ផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមស្ដីពីវប្បធម៌ បេតិកភ័ណ្ឌ Quang Nam

(VOVWORLD) -Festival បេតិកភ័ណ្ឌ  Quang Nam(ភាគកណ្ដាលវៀតណាម) លើកទី ៦ ឆ្នាំ ២០១៧ ដោយប្រធានបទ “Quang Nam ដំណើរការតភ្ជាប់បេតិកភ័ណ្ឌ”បានប្រារព្ធឡើងនាថ្ងៃទី ៩ មិថុនានៅឆ្នេរសមុទ្រ Tam Thanh  ទីក្រុង Tam Ky ខេត្ត Quang Nam។
Festival បេតិកភ័ណ្ឌ  Quang Nam ផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមស្ដីពីវប្បធម៌ បេតិកភ័ណ្ឌ Quang Nam - ảnh 1ទីក្រុងបុរាណ Hoi An  (TTXVN) 

Festival នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០១៧ នៅបណ្ដាស្រុក ទីរួមខេត្ត ទីក្រុង Tam Ky Hoi An Dien Ban Duy Xuyen Phu Ninh Tay Giang Nam Tra My។ Festival បេតិកភ័ណ្ឌ  Quang Nam លើកទី ៦ ឆ្នាំ ២០១៧ រួមមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ចំនួន ២២។ លោក Le Van Thanh អនុប្រធានគណកម្មាធិការប្រជាជនខេត្ត Quang Nam និងជាប្រធានគណៈចាត់តាំង Festival បេតិកភ័ណ្ឌ  Quang Nam លើកទី ៦ ឆ្នាំ ២០១៧ បានឲ្យដឹងថា៖

          “ខេត្ត Quang Nam ជាទឹកដីប្រមូលផ្ដុំដោយបេតិកភ័ណ្ឌវប្បធម៌និងទេសចរណ៍ជាច្រើន ដែលក្នុងនោះលេចធ្លោគឺបណ្ដាបេតិកភ័ណ្ឌដែលត្រូវបាន UNESCO ទទួលស្គាល់ដូចជា៖ ទីក្រុងបុរាណ Hoi An បណ្ឌលប្រសាទ My Son ជាដើម។ដើម្បីផ្សព្វផ្សាយនូវបណ្ដាបេតិកភ័ណ្ឌមានតម្លៃជាសកល និងអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់តំបន់នោះ ចាប់ពីឆ្នាំ ២០១៣ មកម្លេះ ខេត្ត Quang Nam បានប្រារព្ធឡើង Festival បេតិកភ័ណ្ឌ Quang Nam ជាប្រចាំ។ ក្រោយរយៈពេល៥ឆ្នាំបានរៀបចំឡើងនោះ Festival បេតិកភ័ណ្ឌ Quang Nam ត្រូវបានភ្ញៀវក្នុងស្រុក និងអន្តរជាតិទទួលស្ដាល់ និងស្រឡាញ់ចូលចិត្ត តាមរយៈសកម្មភាពវប្បធម៌ សិល្បៈ ពោរពេញទៅដោយអត្តសញ្ញាណនិងលក្ខណៈពិសេសនៃវប្បធម៌ជនជាតិរួមចំណែកផ្សព្វផ្សាយនូវរូបភាពទឹកដីវៀតណាមនិយាយរួម និងខេត្ត Quang Nam និយាយដោយឡែកចំពោះភ្ញៀវទេសចរណ៍នៅក្នុងក្រៅប្រទេស”។

          ក្នុងក្របខ័ណ្ឌនៃ Festival បេតិកភ័ណ្ឌ  Quang Nam លើកទី ៦ ឆ្នាំ ២០១៧នេះ បានប្រព្រឹត្តិទៅសកម្មភាពជាច្រើនដូចជា៖ការប្រឡងក្រុមចម្រៀងអន្តរជាតិ មហោស្រពម្ហូបអាហារជាដើម។ ទន្ទឹមនឹងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍នោះ ក្នុង ក្នុងក្របខ័ណ្ឌនៃ Festival បេតិកភ័ណ្ឌ  Quang Nam ឆ្នាំ ២០១៧ នឹងប្រព្រឹត្តិទៅសិក្ខាសាលាទេសចរណ៍ភាគកណ្ដល-Tay Nguyen សន្និសីទជំរុញការវិនិយោគជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ