Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ២០១៣ បានបើក

          (VOV)_ Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ​២០១៣  ដោយប្រធាន បទ÷ បរិយាកាសបេតិកភ័ណ្ឌវប្បធម៌វៀតណាម-អាស៊ាន ​ត្រូវបានប្រារព្វឡើង នាយប់
ថ្ងៃ ទី ២២ មិថុនា នៅទីក្រុង Hoi An ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម)។ 
Festival លើកនេះ ជា​ឱកាសដើម្បីខេត្ត Quang Nam ប្រទេសវៀតណាម និងអង្គការ
អប់រំ​ វិទ្យាសាស្ត្រ​ និងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) បង្កើនទំនាក់​ទំនង សហប្រតិបត្តិការ ទំនុកទុកចិត្តគ្នាទៅវិញទៅមក ក្នុងការអភិរក្ស និង​ពង្រីករាល់តំ លៃបេតិកភ័ណ្ឌវប្បធម៌រូបីនិងអរូបី របស់បណ្ដាប្រជាជាតិ ក្នុង​អាស៊ាន។ ទន្ទឹមនឹង
នោះ  ជំរុញ​ខ្លាំងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​វប្បធម៌ទេសចរណ៍ ជាមួយបណ្ដា​ប្រទេសក្នុងតំបន់និងអន្តរជាតិ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc បានអោយដឹងថា÷

          “ រួមជាមួយរដ្ឋាភិបាល និងប្រជាជននៃប្រទេសនានា Quang Nam បាននិងកំ
ពុងសកម្មអនុវត្ត​ភារកិច្ចដ៏ធំធេង ក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ បេតិកភ័ណ្ឌធម្ម
ជាតិ ​ដោយបណ្ដាជំនាន់ជីតូនជីតាបន្សល់ទុក និង ធម្មជាតិ​ប្រគល់ជូន។ យើងសង្ឃឹម
ថា​÷តាមរយះបណ្ដាសកម្មភាព Festival លើកនេះ ​ប្រជាជនវៀតណាមនិងសហគមន៍​បណ្ដាប្រជាជាតិអាស៊ាន នឹងមានសម្លេង ​ក្នុងសកម្មភាពបំរើការងារអភិរក្សនិង​ពង្រីក​នូវតំលៃបេតិកភ័ណ្ឌ៕ ”

Festival បេតិកភ័ណ្ឌ Quang Nam លើកទី៥ ឆ្នាំ ២០១៣ បានបើក - ảnh 1
Festival បេតិកភ័ណ្ឌ Quang Nam


ប្រតិកម្មទៅវិញ

ផ្សេងៗ