Festival របរប្រពៃណី Hue ឆ្នាំ ២០១៩ ​បានអះអាងពីពាណិជ្ជសញ្ញាវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី១ ខែឧសភា Festival របរប្រពៃណី Hue លើកទី ៨ ឆ្នាំ ២០១៩ ក្រោមប្រធានបទ "ភាពល្អបរិសុទ្ធនៃរបរវៀតណាម" ត្រូវបានបិទបញ្ចប់នៅទីក្រុង Hue ។
Festival របរប្រពៃណី Hue ឆ្នាំ ២០១៩ ​បានអះអាងពីពាណិជ្ជសញ្ញាវៀតណាម - ảnh 1 Festival របរប្រពៃណី Hue ឆ្នាំ ២០១៩ បានអះអាងពីពាណិជ្ជសញ្ញាវៀតណាម

Festival របរប្រពៃណី Hue ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៦ ខែមេសាដោយមានការចូលរួមរបស់ក្រុមរបរចំនួន ១៦ ក្រុម ភូមរបរចំនួន ៦០ និង សិប្បករជាង ៣៥០ នាក់មកពីភូមិរបរដ៏ល្បីឈ្មោះក្នុងប្រទេស ដូចជា Ha Giang, Hoa Binh, Ha Noi, Thai Binh, Nam Dinh ជាដើម។ ជាពិសេស Festival របរប្រពៃណី Hue ក៏មានការចូលរួមរបស់សិប្បករចំនួន ៧០ នាក់មកពីទីក្រុងអន្តរជាតិចំនួន ៧ និងសមាគមរបរសហគ្រាស មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងទួរគីផងដែរ។  ថ្លែងក្នុងពិធីបិទបញ្ចប់ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Hue បានអះអាងថា:

« Festival របរប្រពៃណី Hue ឆ្នាំ ២០១៩ មានសកម្មភាពសម្បូរបែបនិងទាក់ទាញជាច្រើន ដូចជាពិធីបុណ្យអាវផាយ ពិធីបុណ្យផ្កាភូមិរបរ ពិធីបុណ្យបង្ហោះប៉េងប៉ោង ក៏ដូចជាកម្មវិធីវប្បធម៌សហគមន៍បានសំដែងនូវអត្តសញ្ញាណវប្បធ៌មHue និងអរិយធម៌នៃរបរប្រពៃណីរបស់វៀតណាមផងដែរ។ ទាំងអស់នេះបានបង្កើតឡើងនូវរូបរៀងនិងបរិយាកាសថ្មីដ៏រស់រវើក។ ថ្នាក់ដឹកនាំទីក្រុង Hue និងគណៈរៀបចំ Festival មានបំណងប្រាថ្នានិងព្យាយាមអនុវត្ត Festival របរប្រពៃណី Hue នេះអាចបញ្ជាក់ពីគុណភាពពាណិជ្ជសញ្ញាឲ្យកាន់តែប្រសិទ្ធភាពនិងជំនាញជាងនេះថែមទៀត ព្រមទាំងទទួលនូវការគាំទ្រពីជូនរួមជាតិ និងភ្ញៀវអន្តរជាតិ ផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ