Festival សូត្រ ព្រេ និងចរបាប់ វៀតណាម - ពិភពលោក ឆ្នាំ ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី ១២ មិថុនា Festival សូត្រ ព្រេ និងចរបាប់ វៀតណាម - ពិភពលោក ឆ្នាំ ២០១៧ បានប្រារព្ធឡើងជាផ្លូវការនៅទីក្រុង Hoi An (ភាគគណ្ដាលប្រទេសវៀតណាម)។
Festival សូត្រ ព្រេ និងចរបាប់ វៀតណាម - ពិភពលោក ឆ្នាំ ២០១៧ |
នាព្រឹកថ្ងៃទី ១២ មិថុនា Festival សូត្រ ព្រេ និងចរបាប់ វៀតណាម - ពិភពលោក ឆ្នាំ ២០១៧ បានប្រារព្ធឡើងជាផ្លូវការនៅទីក្រុង Hoi An (ភាគគណ្ដាលប្រទេសវៀតណាម)។ នេះមហោស្រពពិសេសស្ថិតក្នុងក្របខ័ណ្ឌ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ដោយមានការចូលរួមរបស់ប្រទេសអឺរ៉ុបចំនួន ៧ និងភូមិរបរវៀតណាមចំនួន ១២ ។ លោក Le Thai Vu ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសូត្រ ព្រេ Quang Nam និងជាអនុប្រធាននៃគណៈចាត់តាំងបានឲ្យដឹងថា៖
“នាពេលបច្ចុប្បន្ននេះ ភូមិសូត្រ Hoi An ប្រៀបដូចជាសារមន្ទីររស់ស្ដីពីរបរសូត្រ។ ភូមិរបរនេះមិនត្រឹមកត់ត្រានូវដំណាក់កាលអភិវឌ្ឍន៍នៃរបរសូត្រ ព្រេនៅ Hoi Anប៉ុណ្ណោះទេ ថែមទាំងកត់ត្រានូវប្រវត្តិសាស្រ្តពីបុរាណកាលនៃផ្នែកត្បាញសូត្រប្រកបដោយជោគជ័យរបស់ជនចាមទៀតផង។ ឆ្នាំ ២០១២ Hoi An បានចូលរួមជាផ្លូវការសម្ព័ន្ធសមាគមសូត្រ ព្រេរបស់អាស៊ី។ ឆ្នាំ ២០១៤ Hoi An ជាសមាជិកនៃ សម្ព័ន្ធសមាគមសូត្រព្រេអន្តរជាតិ”។
នៅ Festival លើកនេះ វៀតណាមបានឧទ្ទេនាមដល់មិត្តភក្តិអន្តរជាតិនូវភូមិរបរល្បីឈ្មោះដូចជា៖ភូមិសូត្រ ព្រេ Bao Loc Van Phuc Nha Xa Tan Chau ជាដើម។