Festival សមុទ្រ Nha​ Trang – Khanh Hoa ២០២៣ ត្រូវ​បាន​រំពឹងថា ​នឹងទទួល​ស្វាគមន៍ភ្ញៀវទេសចរចំនួន ១០០.០០០​នាក់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំសន្និសីទសារព័ត៌មាន ជូនដំណឹងអំពី Festivalសមុទ្រ Nha Trang – Khanh Hoa ២០២៣ ក្រោមប្រធានបទ “Khanh Hoa - បំណងប្រាថ្នាអភិវឌ្ឍន៍”។
Festival សមុទ្រ Nha​ Trang – Khanh Hoa ២០២៣ ត្រូវ​បាន​រំពឹងថា ​នឹងទទួល​ស្វាគមន៍ភ្ញៀវទេសចរចំនួន ១០០.០០០​នាក់ - ảnh 1ឆ្នេរសមុទ្រតាមបណ្តោយវិថី Tran Phu ទីក្រុង Nha Trang។ (រូបថត៖ Nguyen Dung/TTXVN)

ឆ្នាំនេះជាឆ្នាំទី ១០ហើយដែល Festival សមុទ្រ Nha Trang – Khanh Hoa ត្រូវបានរៀបចំឡើង ដោយមានកម្មវិធី សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាង ៦០ បានប្រព្រឹត្តទៅនៅទីក្រុង Nha Trang និងស្រុក ទីរួមស្រុកមួយចំនួន។ សកម្មភាពទាំងនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ដោយបង្ហាញពីការរួបរួមគ្នារវាងពណ៌វប្បធម៌សហសម័យនិងទំនើប  ; បំផុសកម្លាំងចម្រុះ និងស្តារការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានក្រោយជំងឺរាតត្បាត COVID-19 ។ តាមការគ្រោងទុក Nha Trang – Khanh Hoa នឹងទទួលភ្ញៀវទេសចរប្រមាណ ១០០.០០០នាក់ក្នុងអំឡុងពេលនៃFestival។

Festival សមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៣ បានរួមចំណែក រីកសាយភាយរូបភាពទឹកដី និងប្រជាជនខេត្ត Khanh Hoa ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចនិងទេសចរណ៍នៃមូលដ្ឋាន ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេសយ៉ាងច្រើនកុះករមកដល់ Nha Trang - Khanh Hoa ដែលជាអាស័យដ្ឋានគួរឲ្យទាក់ទាញក្នុងផែនទីទេសចរណ៍វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ