Festival សមុទ្រ Nha Trang ឆ្នាំ ២០១៥ នឹងទាក់ទាញការចូលរួមរបស់ ភ្ញៀវទេសចរណ៍ចំនួន ១៥០ ពាន់នាក់
|
Festival សមុទ្រ Nha Trang ឆ្នាំ ២០១៥ នឹងទាក់ទាញការចូលរួមរបស់ ភ្ញៀវទេសចរណ៍ចំនួន ១៥០ ពាន់នាក់ (Image: VNA) |
(VOVworld) – Festival សមុទ្រ Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាល វៀតណាម) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ទី ១៤ កក្កដា គ្រោងនឹងទាក់ទាញការចូល
រួមរបស់ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសចំនួន ១៥០ ពាន់នាក់។ នេះគឺជា
ព័ត៌មានដែលត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រកាសក្នុង
សន្និសីតកាសែត នាថ្ងៃទី ២៩ មិថុនា នៅទីក្រុង Nha Trang។ ព្រឹត្តិការណ៍នេះ
រួមមានសកម្មភាពវប្បធម៌កីឡាការជួបប្រាស្រ័យសហគមន៍ចំនួន ៥០ តាមរយៈ
នោះ ឧទ្ទេសនាមលើកដម្កើងបណ្ដាតំលៃវប្បធម៌ប្រពៃណីនៃមនុស្ស និងប្រជា
ពលរដ្ឋនៅខេត្ត Khanh Hoa និយាយដោយឡែកនិងរបស់វៀតណាម និយាយរួម។
ក្នុងនោះ មានសកម្មភពជាច្រើនឆ្ពោះទៅអធិបតេយ្យភាពកោះ សមុទ្ររបស់
វៀតណាមដូចជា៖ ការតាំងពិពណ៌រផែនទីនិងឯកសារស្តីពីប្រជុំកោះ Hoang Sa
– Truong Sa របស់វៀតណាម សិក្ខាសាលាវិទ្យសាស្ត្រស្តីពីវប្បធម៌កោះសមុទ្រ
-ប្រភពធនធានមនុស្សអភិវឌ្ឍន៍និរន្តភាពនិងការអប់រំអធិបតេយ្យភាពកោះ
សមុទ្រក្នុងសាលារៀន៕