Fidel Castro – មិត្តអស្ចារ្យមួយនាក់របស់ប្រជាជនវៀតណាម
|
អគ្គមគ្គទេស Fidel Castro |
“VOVworld”-“ទំនាក់ទំនងវៀតណាម-គុយបាជាទំនាក់ទំនងពិសេស ជាគំរូនៃទំ
នាក់ទំនងអន្តរជាតិ” និង “ដើម្បីវៀតណាម គុយបាត្រៀមជាស្រេច ពលីឈាមស្រស់
របស់ខ្លួន” ជាពាកពេជ្រអមតៈរបស់អគ្គមគ្គុទេស Fidel Castro ស្តីអំពីវៀតណាម។
ក្រោមការដឹកនាំរបស់ប្រធាន Fidel Castro គុយបាជា ប្រទេសនាំមុខក្នុងចលនា
ប្រជាជនពិភពលោកគាំទ្រការតស៊ូដណ្តើមឯករាជ្យ ក៏ដូចជាកិច្ចការកសាងប្រទេស
ជាតិរបស់ប្រជាជនវៀតណា។ នាខែកញ្ញាឆ្នាំ១៩៧៣ Fidel Castro ជាប្រមុខដឹកនាំ
បរទេសដំបូងនិងតែមួយគត់ ទៅទស្សនាតំបន់រំដោះភាគខាងត្បូង ខណៈដែល
សង្គ្រាមមិនទាន់បញ្ចប់ ដែល សម្តែងនូវមនោសញ្ចេតនារបស់លោកនិងប្រជាជន
គុយបាចំពោះបុព្វហេតុរំដោះជាតិរបស់ប្រជាជនវៀតណាម។ ក្នុងប៉ុន្មានឆ្នាំដែលលំ
បាកបំផុតនៃការប្រយុទ្ធ ប្រឆាំងចក្រព័ទអាមេរិកសង្គ្រោះជាតិ ពាក្សពេជ្រមួយឃ្លា
របស់ប្រធាន Fidel Castro បានធ្វើឲ្យបះដូងប្រជាជនវៀតណាមនិងគុយបាក៏ដូច
ជាមនុស្សរាប់លាននាក់ស្រឡាញ់សន្តិភាពលើពិភពលោករំភើប។នាខែធ្នូឆ្នាំ១៩៩៥
និងខែកុម្ភៈឆ្នាំ២០០៣ អគ្គមគ្គទេស Fidel Castro បានមានដំណើរទស្សនកិច្ចលើកទី២និងទី៣មកវៀតណាម។ក្នុងបណ្តាដំណើរទស្សនកិច្ចនេះ ចំណងមិតភាព
រវាងវៀតណាមនិងគុយបាបន្តគូសសញ្ញាគួរឲ្យកត់សម្គាល់។ តាមរយៈដំណើរទស្សន
កិច្ចទាំងអស់នេះ ប្រធាន Fidel Castro សុទ្ធតែបានអះអាងថា ប្រជាជនវៀតណាម
និច្ចកាលជាមិត្តនិងជាបងប្អូនជិតស្និទ្ធជាមួយប្រជាជនគុយបា ព្រមទាំងជឿជាក់ថា
ចំណងសាមគ្គិភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគុយបានិងវៀត
ណាមនឹងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែមនោសញ្ចេតនាស្មោះត្រង់របស់អគ្គមគ្គទេស
Fidel Castro ចំពោះបដិវត្តន៍វៀតណាមនៅតែរស់ជានិច្ចក្នុងដួងចិត្តប្រជាជនវៀត
ណាមគ្រប់រូប។ លោកជាមិត្តអមតៈរបស់ប្រជាជនវៀតណាមជារៀងរហូត៕