FIFA បន្តសហការនិងគាំទ្រការអភិវឌ្ឍវិស័យបាល់ទាត់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ 
FIFA បន្តសហការនិងគាំទ្រការអភិវឌ្ឍវិស័យបាល់ទាត់វៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ Gianni Infantino (រូបថត៖ Thong Nhat/TTXVN)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យ FIFA បន្តសហការនិងគាំទ្រសហព័ន្ធកីឡាបាល់ទាត់វៀតណាមតាមបណ្តាកម្មវិធីនិងគម្រោងនានា ដើម្បីអភិវឌ្ឍសម្ភារៈបរិក្ខារ កែលម្អជំនាញនិងការគ្រប់គ្រងរដ្ឋបាល រួមទាំងរៀបចំពានរង្វាន់បាល់ទាត់អាជីពនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណងថា FIFA នឹងបន្តជំរុញសកម្មភាពកីឡាបាល់ទាត់ពិភពលោកក្រោយជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមក៏តែងតែគាំទ្រសកម្មភាពរបស់ FIFA ហើយនឹងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដែលរៀបចំដោយ FIFA។

ចំណែកឯប្រធាន FIFA លោក Gianni Infantino បានវាយតំលៃខ្ពស់ថា វៀតណាមមានគោលនយោបាយត្រឹមត្រូវក្នុងការអភិវឌ្ឍន៍វិស័យកីឡា រួមទាំងការអភិវឌ្ឍកីឡាបាល់ទាត់ អាស្រ័យហេតុនេះ ចលនាបាល់ទាត់នៅវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយក្រុមបាល់ទាត់វៀតណាមកាន់តែបានកែលំអរលើចំណាត់ថ្នាក់របស់ FIFA។ លោកប្រធាន Gianni Infantino បានបញ្ជាក់ថា FIFA នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងជួយគាំទ្រសហព័ន្ធបាល់ទាត់វៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ