Financial Times៖ វៀតណាមស្ថិតក្នុងក្រុមសេដ្ឋកិច្ចលេចធ្លោទាំង ៧

(VOVWORLD) - យោងតាមអត្ថបទ ចំណុចរូមនៃសេដ្ឋកិច្ចទាំងនេះ គឺកំណើនខ្ពស់ អត្រាអតិផរណាកម្រិតមធ្យម ឬទីផ្សារភាគហ៊ុនខ្ពស់ បើធៀបនឹងសេដ្ឋកិច្ចផ្សេងទៀត។ 
Financial Times៖ វៀតណាមស្ថិតក្នុងក្រុមសេដ្ឋកិច្ចលេចធ្លោទាំង ៧ - ảnh 1សកម្មភាពនាំចេញអង្កររបស់វៀតណាម (រូបថត៖ TTXVN)

កាសែត Financial Times (UK) ទើបតែបានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ចដែលប្រទេសចំនួន ៧ រួមមាន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា ក្រិច ព័រទុយហ្គាល់ អារ៉ាប៊ីសាអូឌីត និងជប៉ុន សម្រេចបាននៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងការលំបាកជាច្រើន ហើយទស្សនវិស័យមិនអំណោយផល។

យោងតាមអត្ថបទ ចំណុចរូមនៃសេដ្ឋកិច្ចទាំងនេះ គឺកំណើនខ្ពស់ អត្រាអតិផរណាកម្រិតមធ្យម ឬទីផ្សារភាគហ៊ុនខ្ពស់ បើធៀបនឹងសេដ្ឋកិច្ចផ្សេងទៀត។ អត្ថបទនេះបញ្ជាក់ថា មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលវៀតណាមស្ថិតក្នុងបញ្ជីប្រទេសចំនួន ៧ ដែលមានសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយចាត់ទុកថា នេះជាការបញ្ជាក់ជាក់ស្តែង សឲ្យឃើញថា គោលនយោបាយរបស់រដ្ឋាភិបាលកំពុងពង្រីកប្រសិទ្ធភាព។ ដោយសារការវិនិយោគខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការនាំចេញ និងការបើកទ្វារសេដ្ឋកិច្ច វៀតណាមមានកំណើនជិត ៧%។ នេះគឺជាអត្រាកំណើនលឿនបំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ