Fitch Ratings៖ សេដ្ឋកិច្ចវៀតណាមជាចំណុចភ្លឺនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - តាមការវាយតម្លៃរបស់ Fitch វៀតណាមទទួលបានផលពីការចំណាយ ផលិតកម្មទាបរួមជាមួយអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង EVFTA ដែលនឹង ចូលជាធរមានចាប់ពីខែសីហាខាងមុខ។ 

យោងតាមរបាយការណ៍ថ្មីបំផុតរបស់ Fitch Ratings វៀតណាមជា ប្រទេសលេចធ្លោនៅទីផ្សារអាស៊ី ដោយមានសមត្ថភាពស្ដារសេដ្ឋកិច្ចនិង គ្រប់គ្រងជម្ងឺរាតត្បាត ហើយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ី-ប៉ាស៊ីហ្វិកតែ៤ប៉ុណ្ណោះដែលគ្រោងនឹងមានកំណើនសញ្ញាបូកតាមការ ព្យាករណ៍របស់ Fitch។

តាមការវាយតម្លៃរបស់ Fitch វៀតណាមទទួលបានផលពីការចំណាយ ផលិតកម្មទាបរួមជាមួយអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង EVFTA ដែលនឹង ចូលជាធរមានចាប់ពីខែសីហាខាងមុខ។ អង្គការនេះបានព្យាករណ៍ថា សេដ្ឋ កិច្ចវៀតណាមនឹងបង្កើនល្បឿនអភិវឌ្ឍនាឆ្នាំ២០២១ ពេលដែលតម្រូវការពី ខាងក្រៅ ដូចជាការនាំចេញនិងវិស័យទេសចរណ៍ត្រូវបានស្ដារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ