Fitch ព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនខ្ពស់
(VOVWORLD) -យោងតាមទីភ្នាក់ងាររៀបចំណាត់ថ្នាក់ Fitch នាថ្ងៃទី២៤វិច្ឆិកាថា ក្នុងចំណោម ប្រទេសអាស៊ានទាំងអស់ មីម៉ាន់ម៉ានិងវៀតណាមនឹងសម្រេចបានកំណើនខ្ពស់។
វៀតណាមនឹងគូសសញ្ញាសម្គាល់នៃកំណើនសេដ្ឋកិច្ចដោយសារបរិយាកាស នយោបាយស្ថិរភាព កិច្ចការផ្លាស់ប្តូរថ្មីត្រូវបានជម្រុញខ្លាំង ហើយវិស័យផលិត កម្មទទួលបានផលល្អពីបណ្តាក្រុមហ៊ុនពហុជាតិមានទីតាំងនៅវៀតណាម។
ក្នុងក្របខ័ណ្ឌតំបន់ Fitch ក៏បានសង្កត់ច្រើនលើកច្រើនសារអំពី យថាទស្ស ន៍សេដ្ឋកិច្ចរបស់បណ្កាប្រទេសសមាជិកអាស៊ាននឹងកាន់តែប្រសើរថែមទៀតនាប៉ុន្មាន ឆ្នាំខាងមុខ ដោយសារការធ្វើសមាហរណកម្មនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមកាន់តែល្អនិងការងារធ្វើកំណែទម្រង់នៅបានអនុវត្តជាបន្តទៅទៀត៕