Flydubai បដិសេធសម្មតិកម្មថាយន្តហោះត្រូវវាយប្រហារភេរវកម្ម

Flydubai បដិសេធសម្មតិកម្មថាយន្តហោះត្រូវវាយប្រហារភេរវកម្ម - ảnh 1
កម្លាំងសមត្ថកិច្ចធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុការធ្លាក់យន្តហោះ (រូបថត៖AFP/TTXVN

(VOVworld) - នាថ្ងៃទី១៩ មិនា ក្រុមហ៊ុនអាកាសចរណ៍ Flydubai របស់អារ៉ាប់ប៊ីសា
អូឌីត (UAE) បានបដិសេធសម្មតិកម្មថា យន្តហោះ Boeing ៧៣៧-៨០០នៃក្រុមហ៊ុន
នេះដែលបានធ្លាក់នាថ្ងៃដដែលនៅព្រលានយន្តហោះទីក្រុង Rostov-on-Don ភាគ
ខាងត្បូងរុស្ស៊ី គឺដោយការវាយប្រហារភេរវកម្ម។នាយកចាត់ចែងការ Flydubai
លោក Ghaith al-Ghaith បានប្រកាសថា សម្មតិកម្មនេះមិនមានមូលដ្ឋានឡើយហើយ
គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។លោកបានអះអាងថា អ្នកបើកយន្តហោះ
ទាំង២រូបនៃជើងហោះហើរនេះ គឺជាអ្នកបើកយន្តហោះបានប្រកប របរក្នុងរយៈ
ពេលយូរអង្វែង។ក្រៅពីនោះ យន្តហោះ ពោលខាងលើបានទទួលការថែទាំជា
ប្រចាំនាថ្ងៃទី២១ មករាកន្លងទៅ។
ក្នុងពេលនោះ អ្នកជំនាញការជួរមុខនៃមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ Fobos
 លោក Evgeni Tishkovets បានឲ្យដឹងថា នៅពេលវេលាកើតគ្រោះថ្នាក់នៅ Rostov-
on-Don បានកើតមានឡើងបាតុភូតធម្មជាតិកម្រដែលហៅថា “ស្ទ្រីមបរិយកាស
ចង្អៀត” (Jet Stream) នៅកំពស់៦រយម៉ែត្ររហូតឡើង១ម៉ឺនម៉ែត្រ ដោយល្បឿន
ខ្យល់អាចស្មើរនឹងកំរិតនៃខ្យល់ព្យុះ។ខ្យល់បក់យ៉ាងខ្លាំងនៅកំរិតនេះអាចជះឥទ្ធិ
ពលទៅលើការហោះហើររបស់យន្តហោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ