Frontex ដាក់ពង្រាយទាហានការពារខ្សែព្រំដែនរាប់រយនាក់នៅក្រិក


 Frontex ដាក់ពង្រាយទាហានការពារខ្សែព្រំដែនរាប់រយនាក់នៅក្រិក - ảnh 1
Frontex ដាក់ពង្រាយទាហានការពារខ្សែព្រំដែនរាប់រយនាក់នៅក្រិក (Image: VNA)

(VOVworld) – ស្ថាប័នការពារខ្សែព្រំដែនអឺរ៉ុប (Frontex) បានដាក់ពង្រាយ
បុគ្គលិកការពារព្រំដែនរាប់រយនាក់រួមជាមួយបណ្ដានាវាទៅកាន់កោះនានា
នៅ ក្រិកក្នុងកាលៈទេសៈរលកជនអន្តោប្រវេសន៍បន្តហូរទៅប្រទសនេះ
ដោយឥត ឈប់ឈរ។ ការដាក់ពង្រាយពោលខាងលើត្រូវបានអនុវត្តចាប់
ពីថ្ងៃទី ២៨ ធ្នូ តាមសំណូមពររបស់រដ្ឋាភិបាលក្រិក។ កំលាំងនេះនឹងជួយ
ឧបត្ថម្ភការកំនត់ អត្តសញ្ញានិងយកស្នាមម្រាមដៃដៃនៃជន​ចំណាកស្រុក
ដែលទៅក្រិក។ រហូតមកដល់ពេលនេះ មានជនចំណាកស្រុកចំនួន ៨១២
ពាន់នាក់ក្នុងចំណោមមនុស្សចំនួន ១ លាននាក់បានទៅកាន់ក្រិកដើម្បី
ចូលសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ