FSB ចោទប្រកាន់អ៊ុយក្រែនដែលតម្រង់អាវុធលើនាវារុស្ស៊ីនៅ ច្រកសមុទ្រ Kerch

(VOVWORLD) -នាថ្ងៃទី ២៦ ខែវិច្ឆិកា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)បានចោទប្រកាន់នាវាអ៊ុយក្រែនត្រៀមកាំភ្លើងធំតម្រង់អាវុធលើនាវារុស្ស៊ី ក្នុងការប៉ះទង្គិចគគ្នានៅ ច្រកសមុទ្រ Kerch មុននេះមួយថ្ងៃ។ 
FSB ចោទប្រកាន់អ៊ុយក្រែនដែលតម្រង់អាវុធលើនាវារុស្ស៊ីនៅ ច្រកសមុទ្រ Kerch - ảnh 1នាវារបស់រុស្ស៊ី និងអ៊ុយក្រែន។ (រូបថត: TASS) 

យោងតាម FSB បានឲ្យដឹងថា នាវារបស់អ៊ុយក្រែនមិនបានធ្វើតាមសំណូមពររបស់រុស្ស៊ីស្ដីសំណើរសូមការអនុញត្តិមុនពេលឆ្លងកាត់ ច្រកសមុទ្រ Kerch ឡើយ។ FSB បានអះអាងថាសកម្មភាពរបស់នាវាកងទ័ពជើងទឹក អ៊ុយក្រែនបានរំលោភបំពានលើមាត្រា ១៩ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

នាថ្ងៃដដែល ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ោង លោកស្រី Angela Merkel នោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំអ៊ុយក្រែនទទួលខុសត្រូវទាំងស្រុង ស្ដីពីការបង្កើតការប៉ះទង្គិច និងគ្រោះអាសន្នទាក់ទិននានា។ ប្រធានាធិបតី លោក Vladimir Putin មានក្ដីសង្ឃឹមថាទីក្រុងប៊ែឡាំងនឹងមានឥទ្ធិពលលើរដ្ឋាភិបាលអ៊ុយក្រែនដើម្បីបញ្ជៀសរាល់សកម្មភាពមិនសមហេតុផលនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ