FTA នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីវៀតណាម និងកូរ៉េខាងត្បូង
(VOVWORLD) -ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង នាថ្ងៃទី ១៩ ធ្នូ បានឲ្យដឹងថា ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែធ្នូ ឆ្នាំ ២០១៥ មក ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម កូរ៉េខាងត្បូងបានកើនឡើងដោយឥតឈប់ឈរក្នុងរយៈពេល ៣ ឆ្នាំបន្តបន្ទាប់ ហើយនាំវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កូរ៉េខាងត្បូង។
FTA នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីវៀតណាម និងកូរ៉េខាងត្បូង |
ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង នាថ្ងៃទី ១៩ ធ្នូ បានឲ្យដឹងថា ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែធ្នូ ឆ្នាំ ២០១៥ មក ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម កូរ៉េខាងត្បូងបានកើនឡើងដោយឥតឈប់ឈរក្នុងរយៈពេល ៣ ឆ្នាំបន្តបន្ទាប់ ហើយនាំវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កូរ៉េខាងត្បូង។
ក្នុងរយៈពេលពីដើមឆ្នាំ ២០១៧ ដល់ខែវិច្ឆិកាកន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥៨,៨ ពាន់លានដុល្លារអាមេរិក កើន ៤៣% បើប្រៀបនឹងរយៈពេលដូចគ្នា ពីឆ្នាំទៅមិញ។ ក្នុងនោះតម្លៃប្រាក់នាំចេញពីកូរ៉េខាងត្បូងមកកាន់វៀតណាមទទួលបាន ៤៣,៧ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ តម្លៃប្រាក់នាំចូលពីវៀតណាមទទួលបាន ១៤,៨ ពាំន់លានដុល្លារអាមេរិក៕