FTA បានចុះហត្ថលេខានឹងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាមនិង EU

FTA បានចុះហត្ថលេខានឹងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាមនិង EU - ảnh 1
FTA បានចុះហត្ថលេខានឹងរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាមនិង EU (VNP)


        Vovworld-នារសៀលថ្ងៃទី២៥សីហានៅអាគ៌ារដ្ឋសភា ប្រធានរដ្ឋសភា​វៀត
​ណាមលោក​Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានគណៈ​
កម្មាធិការ​ពាណិជ្ជកម្មអន្តរជាតិនៃព្រឹទ្ធសភាអឺរ៉ុបលោក Bernd Lange។ នៅពិធី​
ទទួលជួបសន្ទនានេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung មានបំណង​ព្រឹទ្ធ
សភាអឺរ៉ុបបន្តគាំទ្រវៀតណាមនិង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម
សេរី (FTA) យ៉ាងចាប់រហ័ស។ លោកប្រធានរដ្ឋសភាជឿជាក់ថា កិច្ច​ព្រមព្រៀង
FTA វៀតណាម-EU បានចុះហត្ថលេខានឹងរួមចំណែកជំរុញយ៉ាង​ខ្លាំង​ក្លា​ទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគីទាំងពីរ។ រីឯលោក Bernd Lange បានឲ្យដឹងថា
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនឹងឃ្លាំមើលការ​អនុវត្តកិច្ចព្រមព្រៀងក្នុង
នោះមាន FTA រវាង​EU ជាមួយវៀតណាមនិងជា​និច្ចកាល​គាំទ្រកិច្ចព្រមព្រៀងនេះ
ដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូរវាងភាគី​ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ