FTA វៀតណាម-កូរ៉េខាងត្បូង៖ ឱកាសជាច្រើនសំរាប់ការនាំចេញកសិផលរបស់វៀតណាម

FTA វៀតណាម-កូរ៉េខាងត្បូង៖ ឱកាសជាច្រើនសំរាប់ការនាំចេញកសិផលរបស់វៀតណាម - ảnh 1
FTA វៀតណាម-កូរ៉េខាងត្បូង៖ ឱកាសជាច្រើនសំរាប់ការនាំចេញកសិផលរបស់វៀតណាម

(VOV)_សិក្ខាសាលា ស្ដីពី៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង
៖​ខ្លឹមសារសន្យា និងការ​ជះឥទ្ធិពលចំពោះអង្គភាពអាជីវកម្មវៀតណាម ត្រូវ​បាន
ប្រារព្វឡើង​នាថ្ងៃទី២២ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម) ។ 
អង្គសន្និសីទបានស្ដាប់​​ដំណាង​ក្រសួងឧស្សាហ ​ពាណិជ្ជកម្ម វិភាគអំពីឱកាសនិង
ការលំបាកសាកល្បង ក្នុងពេលអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-
កូរ៉ែខាងត្បូង។ តាមលោក Pham Khac Tuyen ប្រធានការិយាល័យទទួលបន្ទុកតំបន់
អាស៊ីឦសាន ​ក្រសួងឧស្សាហ ពាណិជ្ជកម្ម បានអោយដឹងថា៖ ក្រៅពីបណ្ដាឱកាស
 អង្គភាពអាជីវកម្មវៀតណាម ប្រឈម​ការលំបាកសាកល្បងជាច្រើន ក្នុង​ពេលអនុវត្ត
កិច្ចព្រមព្រៀងនេះដែរ។ លោកបានថ្លែអយ៉ាងដូច្នេះថា៖

          “ អង្គភាពអាជីវកម្ម ត្រូវធ្វើយ៉ាងម៉េចដើម្បីលើកកំពស់គុណភាព ផលិតផល​ 
ដើម្បីបញ្ជូនទៅកូរ៉េខាងត្បូង។ ជាធម្មតា បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង ​ប្រ
មូលទិញទំនិញ ពីអង្គភាពអាជីវកម្មបរទេស ដោយផ្អែកទៅលើកក្តាសំខាន់​ចំនួន៣
គឺ៖ គុណភាពទំនិញ តំលៃ និងរយៈពេលប្រគល់ទំនិញ។”

          តាម FTA វៀតណាម-កូរ៉េខាងត្បូង កូរ៉េខាងត្បូង នឹងកាត់បន្ថយតំលៃពន្ធ​នាំ
ចូលចំនួនជាង៩៧% ចំពោះមុខទំនិញជាកសិផល ជលផលរបស់វៀតណាម។ ផ្ទុយទៅវិញ វៀតណាមក៏នឹងកាត់បន្ថយពន្ធនាំចូលចំនួន៩៣% ចំពោះ​ក្រុមមុខទំនិញ
ឧស្សាហកម្មរបស់កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ