FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ជំហានលោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម


FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ជំហានលោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ជំហានលោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម (VOV)

        Vovworld-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធភាព
​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបដែលទើបនឹងបានចុះហត្ថលេខានាថ្ងៃទី២៩ឧសភានៅ​
ប្រទេសកាហ្សាក់ស្ថានដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម​លោក ​
Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសចំនួន៥រួមមាន​រុស្ស៊ី​បេឡារុស
កាហ្សាក់ស្ថានអាមេនី គីហ្គីស្ថាននិងប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍គណៈ
កម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ថ្លែងមតិនៅទីនេះ ប្រធាន​គណៈ​កម្មាធិការ
អចិន្ត្រៃយ៍គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលោក Viktor Khristenko បានអះអាង
ថា កិច្ចព្រមព្រៀងនេះបានបង្កើតជំហានលោត​ផ្លោះ​សំដៅជំរុញយ៉ាងខ្លាំងក្លាទំនាក់
ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជា​មួយប្រទេសជាសមាជិកសម្ព័ន្ធភាពក៏
ដូចជាបង្កើតបុព្វបទដើម្បីសម្ព័ន្ធភាពបើក​ទូលាយទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ
ជាមួយដំបន់អាស៊ី-អាគ្នេយ៍​និយាយ​ដោយឡែកនិងអាស៊ី-ប៉ាស៊ីហ្វិកនិយាយរួម។
រីឯនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “កិច្ចព្រមព្រៀងនេះបានបង្ហាញទស្សនវិស័យយុទ្ធសាស្ត្ររបស់សម្ព័ន្ធភាព​អំពី
ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយដំបន់អាស៊ី-ប៉ាស៊ីហ្វិកសកម្ម កំលាំង​
ចលករមួយនៃកំណើនសេដ្ឋកិច្ចសកល។ ជាសមាជិក សកម្មរបស់អាស៊ាន វៀត​
ណាមនឹងខំប្រឹងប្រែងដើម្បីសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបបើកទូលាយ​ទំនាក់​ទំនង
ជាមួយសហគមន៍អាស៊ាន ទីផ្សារមួយឯកភាពអភិវឌ្ឍន៍សកម្មដោយមាន​ចំនួន
ប្រជានជាង៦០០លាននាក់ជាមយយ​GDP ប្រមាណ២៥០០ពាន់លាន​ដុល្លារ​​
អាមេរិក។”

        មុននោះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួប​សន្ទនា​ជាមួយ
​នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន៥ជាសមាជិកសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ផង
ដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមស្វាគមន៍​និង​
ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនមកពីសម្ព័ន្ធភាព
​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបក្នុងវិស័យមានសក្ដានុភាពដូចជាអាជិវកម្មរ៉ែនិងកែច្នៃផលរ៉ែ​
ថាមពលជាដើម។

        នាថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានជួបសន្ទនា​ជាមួយ
នាយករដ្ឋមន្ត្រីកាហ្សាកស្ថាន Karrim Massimov។ នាយករដ្ឋមន្ត្រី Nguyen Tan Dung
បានស្នើរកាហ្សាក់ស្ថានគាំទ្រការរក្សាសន្តិភាពស្ថិរភាព​សន្តិសុខសុវត្ថិភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ​ជំលោះដោយសន្តិវិធីគោរពច្បាប់
អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ អនុវត្តម៉ឺងម៉ាត់
និងពេញលេញសេចក្តីថ្លែងការណ៍ស្ដីពីការ​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង
កើត (DOC) និងកសាងក្រម​ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។

        ក៏នារាត្រីថ្ងៃទី២៩ឧសភា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីគីហ្គីស្ថានលោក T Sariev ផងដែរ។
នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពជំរុញថែមទៀតកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​
លើ​គ្រប់វិស័យមានឧត្តមភាពនិងគីហ្គីស្ថានជានិច្ចកាលមានបំណងពង្រឹងនិងជំរុញ
កិច្ច​សហប្រតិបត្តិការជាមយយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ