G-20 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខថាមពលនិងបំរ៉ែបំរួលនៃអាកាសធាតុ
|
G-20 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខថាមពលនិងបំរ៉ែបំរួលនៃអាកាសធាតុ (Image: VNA) |
(VOVworld) – សន្តិសុខថាមពលត្រូវតែក្លាយទៅជាអាទិភាពរបស់ក្រុមបណ្ដាខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍និងជឿនលឿន G-20 និងស្ថិរភាពនៃទីផ្សារគឺជាកត្តាសំខាន់ចំពោះ កំណើនរបស់ប្លុក។ នេះគឺជាការអះអាងដែលត្រូវបាននាំចេញក្នុងសេចក្តីថ្លែងការណ៍ រួមបន្ទាប់ពីពិធីបិទបញ្ចប់សន្និសីទកំពូល G-20 នាថ្ងៃទី ១៦ វិច្ឆិកា នៅទីក្រុង Brisbane
រដ្ឋ Queensland អ៊ូស្រ្តាលី។ សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ទៅលើស្ថិរភាពយូរអង្វែង នៃបណ្ដាទីផ្សារប្រេងដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុតក្នុងការធានាជោគជ័យ នៃកំណែទម្រង់ដែលប្រទេសជាសមាជិក G-20 បានសន្យា។ តាមរយៈនោះ ប្រទេស នានាអាចទទួលបានគោលដៅកំណើនសេដ្ឋកិច្ចនៃប្លុកនៅកំរិត ២,១% ក្នុងរយៈពេល
៥ ឆ្នាំ ខាងមុខ។ ថ្នាក់ដឹកនាំ G-20 គ្រប់រូបបានឯកភាពផ្តល់អាទិភាពបង្កើនកិច្ចសហប្រ
តិបត្តិការ ព្រមទាំង អំពាវនាវឲ្យដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងថាមពលនៃបណ្ដា ប្រទេសជាសមាជិក នាឆ្នាំ ២០១៥ សំដៅពិភាក្សាអំពីការកែទម្រង់ប្រព័ន្ធថាមពល
ពិភពលោក។ នាថ្ងៃដដែល សន្និសីទកំពូល G-20 ក៏បានចេញសេចក្តីថ្លែងការណ៍រួម ស្តីអំពីបំរ៉ែបំរួលរបស់អាកាសធាតុក្នុងនោះដាស់តឿនធ្វើខ្លាំងគ្នានិងប្រកបដោយ
ប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្រ របស់ប្រទេសជាសមាជិក
G-20 នានាក្នុងការផ្តល់ជំនួយខាងហិរញ្ញវត្ថុសំរាប់កម្មវិធី អំពីបរិស្ថាន ដូចជាមូលនិធិ
អាកាសធាតុបៃតងរបស់ អ.ស.ប.។ នេះគឺជាកម្មវិធីដែល អំពាវនាវឲ្យការគាំទ្រនិងការ
ជួយឧបត្ថម្ភរបស់ប្រទេសអភិវឌ្ឍន៍ចំពោះប្រទេសក្រីក្រដើម្បីទប់ទល់នឹងបំរ៉ែបំ
រួលនៃអាកាសធាតុ៕