G20 ជំរុញឲ្យមានការកែទម្រង់ WTO ដ៏ទូលំទូលាយនិងមានតម្លាភាព
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំ G20 បានសង្កត់ធ្ងន់លើសរៈសំខាន់នៃតម្លាភាព ចំពោះសកម្មភាពជួយឧបត្ថម្ភរបស់រដ្ឋ និងការអនុវត្តតាមកាតព្វកិច្ចតម្លាភាព។
នៅថ្ងៃទី១២ ខែតុលា កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក( G20) បានបញ្ចប់នៅអ៊ីតាលី ដោយបាននាំចេញសេចក្តីថ្លែងការណ៍ Sorrento ដែលក្នុងនោះ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងការអនុវត្តកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមរយៈវិធីសាស្រ្តដ៏ទូលំទូលាយនិងមានតម្លាភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេដឹកនាំ G20 បានសង្កត់ធ្ងន់លើសរៈសំខាន់នៃតម្លាភាព ចំពោះសកម្មភាពជួយឧបត្ថម្ភរបស់រដ្ឋ និងការអនុវត្តតាមកាតព្វកិច្ចតម្លាភាព។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G20 ក្នុងការអនុវត្តតាមកាតព្វកិច្ចនេះ ហើយបានអំពាវនាវឲ្យប ណ្តាប្រទេសជាសមាជិក WTO មានសកម្មភាពស្រដៀងគ្នានេះ។ ទន្ទឹមនឹងនេះ ក្រុម G20 ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកួតប្រជែងដោយសមភាពកាត់បន្ថយភាពតាន តឹងពាណិជ្ជកម្ម ដោះស្រាយការរំខានដល់ខ្សៃសង្វាក់ផ្គត់ផ្គង់ និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជ កម្មដែលមានផលប្រយោជន៍ទៅវិញទៅមក។ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ដើម្បីឆ្លើយតបនិងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ។ ក្រៅពីនេះ វិធានរបស់ WTO ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យពាណិជ្ជកម្មអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងរួមចំណែកក្នុងចារជមរុញកំណើនសេដ្ឋកិច្ច៕