G20 ទទួលស្គាល់ចំណុចខ្សោយ​នៅក្នុងប្រព័ន្ធ​សុខាភិបាល​ចំពោះ​ជំងឺរាតត្បាតសកល COVID-19

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្គាល់ថា ជំងឺរាតត្បាត COVID-19 បានសរឲ្យឃើញនូវចំណុចទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ក៏ដូចជាចំណុចខ្សោយរបស់សហគមន៍ពិភពលោកអំពី សម្ថភាពទប់ស្កាត់នឹងការគំរាមកំហែងនៃជំងឺរាតត្បាត។
G20 ទទួលស្គាល់ចំណុចខ្សោយ​នៅក្នុងប្រព័ន្ធ​សុខាភិបាល​ចំពោះ​ជំងឺរាតត្បាតសកល COVID-19 - ảnh 1 វ៉ាក់សាំងប្រឆាំងនឹងCOVID-19ត្រូវបានធ្វើឡើងនៅមន្ទីរពិសោធន៍មួយ នៅសហរដ្ឋអាមេរិក (រូបថត៖ AFP / TTXVN)

នៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៩ ខែមេសា បណ្ដារដ្ឋមន្ត្រីនៃក្រុម ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើប លេចចេញជួរមុខនៅលើពិភព លោក (G20) បានពិភាក្សាអំពីចំណុចខ្សោយនៃប្រព័ន្ធសុខាភិ បាល ដែលធ្វើឱ្យពិភពលោកងាយរងគ្រោះ ចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 និងជំងឺឆ្លងមួយចំនួនទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ លេខាធិការដ្ឋាន G20 របស់ អារ៉ាប់ប៊ីសាអូឌីត (ប្រទេសប្រធាន G20 ប្ដូរវេននា បច្ចុប្បន្ន) បានឲ្យដឹងថា៖ បណ្ដារដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ជំងឺរាតត្បាតរបស់ប្រទេសខ្លួន ព្រមទាំង ពិភាក្សាអំពីសកម្មភាពចាំបាច់ដើម្បីកែលម្អសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្គាល់ថា ជំងឺរាតត្បាត COVID-19 បានសរឲ្យឃើញនូវចំណុចទន់ខ្សោយនៃប្រព័ន្ធសុខាភិបាល ក៏ដូចជាចំណុចខ្សោយរបស់សហគមន៍ពិភពលោកអំពីសម្ថភាពទប់ស្កាត់នឹងការគំរាមកំហែងនៃជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ