G20 បានឯកភាពថា ចំបាច់ត្រូវដោះស្រាយវិបត្តិមនុស្សធម៌ និងធានាសិទ្ធិរបស់ស្ត្រីនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - លោក Draghi ក៏បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែក្រុម G20 មានទំនាក់ទំនងជាមួយតាលីបង់ក៏ដោយ ក៏មិនមែនមានន័យថា បានទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ននៅអាហ្វហ្កានីស្ថានទេ។

G20 បានឯកភាពថា ចំបាច់ត្រូវដោះស្រាយវិបត្តិមនុស្សធម៌ និងធានាសិទ្ធិរបស់ស្ត្រីនៅអាហ្វហ្គានីស្ថាន - ảnh 1ស្ត្រីអាហ្វហ្គានីស្ថាននៅកាប៊ុល (រូបថត៖ AFP/TTXVN)

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងថា មេដឹកនាំដែលបានចូលរួមកិច្ចប្រជុំកំពូលវិសាមញ្ញរបស់ក្រុម ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភព លោក (G20) ស្តីពី អាហ្វហ្គានីស្ថានតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១២ ខែតុលា បានឯកភាពគ្នាថា ចំបាច់ត្រូវដោះស្រាយវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន និងធានាសិទ្ធិរបស់ស្ត្រីនៅទីនេះ។ លោក Draghi ក៏បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែក្រុម G20 មានទំនាក់ទំនងជាមួយតាលីបង់ក៏ដោយ ក៏មិនមែនមានន័យថា បានទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ននៅអាហ្វហ្កានីស្ថានទេ។

រិឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterresបានវាយតម្លៃថា អាហ្វហ្គានីស្ថានកំពុងស្ថិតនៅក្នុង“ពេលវេលាកំណត់នៃ ជោគជ័យឬបរាជ័យ” ហើយ “ប្រសិនបើមិនមានស្បៀងអាហារនិងការងារ សិទ្ធិមនុស្សជាមូលដ្ឋានមិនត្រូវបានធានានោះទេ ប្រជាជន អាហ្វហ្គានីកាន់តែច្រើន នឹងចាកចេញពីអាហ្វហ្គានីស្ថាន ដើម្បីស្វែងរកជីវភាពប្រសើរជាង"។

សហភាពអឺរ៉ុប( EU) ក៏បានប្រកាសពីកញ្ចប់ជំនួយដែលមានតម្លៃ ១ ពាន់លានអឺរ៉ូ (១,២ ពាន់ លានដុល្លារ) ដើម្បីចៀសវាងការដួលរលំផ្នែកសេដ្ឋកិច្ច-សង្គមនិងមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា កញ្ចប់ជំនួយរបស់ EU គឺជាជំនួយផ្ទាល់ដល់ប្រជាជនអាហ្វហ្គានីស្ថានតាមរយៈអង្គការអន្តរជាតិដែលកំពុងធ្វើការនៅមូលដ្ឋាន មិនមែនតាមរយៈរដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុម តាលីបង់ដែលមិនទាន់បានទទួលស្គាល់នោះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ