G20 ផ្តោតសំខាន់លើការដោះស្រាយបំណុលសម្រាប់ប្រទេសក្រីក្រ

(VOVWORLD) - នាថ្ងៃទី ៣១ ខែមីនា បណ្តារដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រុម G20 បានប្រកាសថា នឹងរៀបចំផែនការសកម្មភាពដែលទាក់ទងនឹងការឆ្លងរីករាលដាលនៃជំងឺ Covid-19 ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ដើម្បីដោះស្រាយបញ្ហាបំណុលសម្រាប់ប្រទេសក្រីក្របំផុត ក៏ដូចជាផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ខឿនសេដ្ឋកិច្ចកំពុង   អភិវឌ្ឍផងដែរ។
G20 ផ្តោតសំខាន់លើការដោះស្រាយបំណុលសម្រាប់ប្រទេសក្រីក្រ - ảnh 1 ប្រជាជននៅ Ouagadougou, Burkina Faso បានជួបការលំបាកក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ។ (រូបថត៖ AFP / TTXVN)

ជាក់ស្តែង បណ្តារដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុម G20 បានពិភាក្សាគ្នាអំពីរបៀបដែលអង្គការរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) អាចដោះស្រាយកង្វះខាតសាច់ប្រាក់នៅក្នុងទីផ្សារកំពុងរីកចម្រើនផងដែរ។

ទន្ទឹមនឹងនេះបណ្តាប្រទេសនៃក្រុម G20 ក៏នឹងធ្វើការជាមួយគណៈកម្មការរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមនេះ ដើម្បីសម្របសម្រួលអនុវត្តវិធានការឃ្លាំមើល និងដាក់ចេញ   និតិវិធីស្តីពីការទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ