G20 ពិចារណាលុបចោលបំណុលមួយផ្នែកសម្រាប់ប្រទេសក្រីក្រ

(VOVWORLD) - បណ្ដារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល G20 មានគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចប្រជុំអនឡាញ ដែល នឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខ។
G20 ពិចារណាលុបចោលបំណុលមួយផ្នែកសម្រាប់ប្រទេសក្រីក្រ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

កាលពីថ្ងៃទី ២ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់ប្រភពព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) នឹងឯកភាពគ្នាលុបចោលបំណុលមួយផ្នែកសម្រាប់ប្រទេសក្រីក្រ សំដៅជួយប្រទេសទាំងនេះចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ បណ្ដារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល G20 មានគោលបំណងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចប្រជុំអនឡាញ ដែល នឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខ។ សូមបញ្ជាក់ដែរថា កិច្ចប្រជុំអនឡាញនេះនឹងប្រព្រឹត្តិទៅមុនកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា តាមប្រព័ន្ធអ៊ីនធឺណែតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ