G20 យល់ព្រមស្តីអំពីពាណិជ្ជកម្មសេរីនិងទីផ្សារបើកទូលាយ

G20 យល់ព្រមស្តីអំពីពាណិជ្ជកម្មសេរីនិងទីផ្សារបើកទូលាយ - ảnh 1
G20 យល់ព្រមស្តីអំពីពាណិជ្ជកម្មសេរីភាពនិងទីផ្សារបើកទូលាយ (VNA)


(VOVworld) – បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថចំណុះក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) នាថ្ងៃទី​ ២១ មេសា បានរៀបចំកិច្ចប្រជុំនៅខាងក្រៅសន្និសីទនិទាឃរដូវនៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅវ៉ាស៊ីនតោន អាមេរិក ហើយចេញ សេចក្តីប្រកាសថា៖ ការបង្កើនគាំពារនិយមនឹងធ្វើមហន្តរាយទៅលើខឿន សេដ្ឋកិច្ចសកល។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពី​បិទបញ្ចប់ សន្និសីទ G20 រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Wofgang Schaeuble បានឲ្យដឹងថា៖ ​ភារកិច្ចនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 លើកនេះគឺពិភាក្សាអំពី បញ្ហានានាសំដៅធានាឲ្យការអនុវត្តតាមទិសដៅ ព្រមទាំង សង្កត់ធ្ងន់ទៀតថា៖ បណ្ដាអ្នកកំណត់គោលនយោបាយ  G20 គប្បីខំប្រឹងប្រែងថែមទៀតសំដៅជំរុញ កំណើនលើគ្រប់ជ្រុងជ្រោយនិងទប់ទល់នឹងការជះឥទ្ធិពលអាក្រក់ដោយពិភពលោកភាវូបនីយកម្ម។ រីឯខ្លួនវិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានរំលឹកឡើងវិញនូវកិច្ចសន្យារបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីអំពីកិច្ចការពារអាមេរិកប្រឆាំងជំទាស់ការដែលប្រទេសនេះហៅថា៖ «ពាណិជ្ជកម្មអសមភាព»។ អាមេរិកនឹងបន្តជំរុញពាណិជ្ជកម្មជាមួយ ដៃគូនានាដែលសន្យាប្រកួតប្រជែងផ្អែកទៅលើទីផ្សារ ក្នុងពេលដែល ការពារខ្លួន ឯងចំពោះមុខសកម្មភាពពាណិជ្ជសកម្មអសមភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ