G-20 សហការគ្នាក្នុងការបន្ធូរបន្ថយលើការដាក់កំហិតនៃការធ្វើដំណើរ និងជម្រុញការអភិវឌ្ឍខឿនសេដ្ឋកិច្ច

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសនៃក្រុម G20 បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃការបើកច្រកទ្វារព្រំដែនឡើងវិញ និងជម្រុញការចាត់វិធានការនានា ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។
G-20 សហការគ្នាក្នុងការបន្ធូរបន្ថយលើការដាក់កំហិតនៃការធ្វើដំណើរ និងជម្រុញការអភិវឌ្ឍខឿនសេដ្ឋកិច្ច - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជមនេះតាមប្រព័ន្ធវីដេអួ (រូបថត៖ Twitter)

នាថ្ងៃ ៣ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសនៃក្រុម G20 បានចូលរួមសន្និសិទពិសេសតាមប្រព័ន្ធវីដេអូមួយ ក្រោមអធិបតីភាពរបស់អារ៉ាប់ប៊ីសាអូឌីត ដើម្បីពិភាក្សាគ្នាអំពីវិធានការបន្ធូរបន្ថយការដាក់កំហិតនៃការធ្វើដំណើរ នឹងបង្កើនកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្រោយពីអនុវត្តការបិទប្រទេសដោយសរជំងឺរាតត្បិតស្កល Covid-19 អស់រយៈពេលជាច្រើនខែកន្លងមក ដែលបណ្តាលឲ្យខឿនសេដ្ឋកិច្ចនៃសកលលោករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញក្រោយពីសន្និសីទនេះ រដ្ឋមន្រ្តីការបរទេសនៃក្រុម G20 បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃការបើកច្រកទ្វារព្រំដែនឡើងវិញ និងជម្រុញការចាត់វិធានការនានា ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏បានពិភាក្សាគ្នាអំពីកិច្ចសហការក្នុងការអនុវត្តវិធានការបង្កា និងទប់ស្កាត់ជំងឺរាតត្បាតឆ្លងព្រំដែន សំដៅការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ