G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហារុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានអំពាវនាវឱ្យរុស្ស៊ីជ្រើសរើសវិធានការការទូត កាត់បន្ថយភាពតានតឹង ដកទ័ពចេញពីតំបន់ក្បែរព្រំដែនជាមួយអ៊ុយក្រែន ព្រមទាំងគោរពការសន្យាអន្តរជាតិយ៉ាងពេញលេញ។
G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហារុស្ស៊ី-អ៊ុយក្រែន - ảnh 1ថ្នាក់ដឹកនាំនានានៅលើពិភពលោកបានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខទីក្រុង Munich នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខរបស់ពិភពលោក (G7) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបញ្ហារុស្ស៊ី-អ៊ុយក្រែន ដោយអះអាងថា គ្មានភស្តុតាងណាមួយដែលបង្ហាញថារុស្ស៊ីកំពុងកាត់បន្ថយសកម្មភាពយោធានៅក្នុងតំបន់ក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិវឌ្ឍនៅក្នុងតំបន់នេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានអំពាវនាវឱ្យរុស្ស៊ីជ្រើសរើសវិធានការការទូត កាត់បន្ថយភាពតានតឹង ដកទ័ពចេញពីតំបន់ក្បែរព្រំដែនជាមួយអ៊ុយក្រែន ព្រមទាំងគោរពការសន្យាអន្តរជាតិយ៉ាងពេញលេញ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី ១៨ ខែកុម្ភៈថា ខ្លួនបានចាប់ផ្តើមដករថក្រោះ និងរថពាសដែកជាច្រើនគ្រឿងទៀតចេញពីតំបន់ក្បែរព្រំដែនជាមួយអ៊ុយក្រែន។ តាមនោះ អង្គភាពរថក្រោះនៃយោធភូមិភាគខាងលិចបានវិលត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេក្នុងខេត្ត Nizhny Novgorod បន្ទាប់ពីបានបញ្ចប់សមយុទ្ធដែលបានគ្រោងទុក។ មុននោះ នាថ្ងៃទី ១៦ ខែកុម្ភៈ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា សមយុទ្ធនៅឧបទ្វីប Crimea បានបញ្ចប់ ហើយកងទ័ពកំពុងវិលត្រឡប់ទៅអង្គភាពវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ