G7 ចេញសេចក្តីថ្លែងការរួមស្តីពីបញ្ហាអន្តរជាតិជាច្រើន
|
G7 ចេញសេចក្តីថ្លែងការរួមស្តីពីបញ្ហាអន្តរជាតិជាច្រើន (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មិថុនា សន្និសីទកំពូលប្រទេសឧស្សាហកម្មជួរមុខលើ
ពិភពលោក (G7) បានបិទបញ្ចប់ក្រោយរយៈពេល ២ ថ្ងៃធ្វើការ នៅអាល្លឺម៉ង់ ដោយមានសេចក្តីថ្លែងការណ៍រួមដោយផ្តោតទៅលើបញ្ហានានាក្នុងតំបន់និង
លើសកលលោក។ សេចក្តីថ្លែងការណ៍នេះរបស់ G7 បានសង្កត់ធ្ងន់ទៅលើការ
ប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងជិតស្និតដោយឈរលើមូលដ្ឋានបណ្ដាតំលៃ
និងគោលការណ៍រួមសំដៅដោះស្រាយរាល់ការសាកល្បងខាងនយោបាយ
និងសេដ្ឋកិច្ចសកល។ G7 ក៏បានសន្យាគោរពរាល់តំលៃខាងប្រជាធិបតេយ្យ
សេរី ការកំណត់របស់ច្បាប់រក្សារអធិបតេយ្យភាពនិងបូរណភាពដែនដីក៏ដូចជា ជំរុញសន្តិភាពនិងសន្តិសុខលើសកលោក។ ទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរ
ណ៍សេចក្តីថ្លែងការណ៍របស់ G7 បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការរក្សារ
សណ្តាប់ធ្នាប់នាវាចរណ៍តាមច្បាប់អន្តរជាតិក៏ដូចជាធានាសន្តិសុខនាវាចរណ៍
អន្តរជាតិជាពិសេសគឺអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
បណ្ដាថ្នាក់ដឹកនាំ G7 បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងលើសមុទ្រ
ខាងកើតនិងសមុទ្រ Hoa Tung ព្រមទាំង អះអាងជាថ្មីម្តងទៅលើសារៈសំខាន់នៃ
ការដោះស្រាយជំលោះដោយសន្តិវិធីក៏ដូចជាធានាសេរីភាពនាវាចរណ៍និងការធ្វើ
អាជីវកម្មលើសមុទ្រប្រកបដោយស្របច្បាប់ទៀតផង។ G7 បានប្រឆាំងជំទាស់
រាល់ទង្វើគំរាមកំហែងឬប្រើប្រាស់អាវុធដោយឯកតោភាគីសំដៅផ្លាស់ប្តូរស្ថាន
ភាពនៅសមុទ្រដូចជាការសាងសង់កោះសិប្បនិម្មិតដោយទ្រង់ទ្រាយធំនាពេល
ថ្មីៗនេះនៅសមុទ្រខាងកើត៕