G7 នឹងបើកកិច្ចប្រជុំអំពីស្ថានភាពអ៊ុយក្រែននៅសប្តាហ៍ក្រោយ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៨ ខែ មីនា អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី Christiane Hoffmann បានឲ្យដឹង ថា ការចរចានៅទីក្រុងព្រុចសែលនៅថ្ងៃទី ២៤ ខែមីនា ខាងមុខ នឹង “ផ្តោតជាពិសេស លើស្ថានភាពនៅអ៊ុយក្រែន" ហើយត្រូវបាន "រួមបញ្ចូល" ទៅក្នុងកិច្ចប្រជុំកំពូលដែល បានគ្រោងទុកពីមុន។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ AFP/TTXVN) |
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអញ្ជើញថ្នាក់ដឹកនាំនៃក្រុមប្រទេស មហាអំណាចឧស្សាហកម្មទាំង៧ (G7) ចូលរួមកិច្ចប្រជុំស្តីពីអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃ កិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅក្នុងសប្តាហ៍ក្រោយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៨ ខែ មីនា អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី Christiane Hoffmann បានឲ្យដឹង ថា ការចរចានៅទីក្រុងព្រុចសែលនៅថ្ងៃទី ២៤ ខែមីនា ខាងមុខ នឹង “ផ្តោតជាពិសេស លើស្ថានភាពនៅអ៊ុយក្រែន" ហើយត្រូវបាន "រួមបញ្ចូល" ទៅក្នុងកិច្ចប្រជុំកំពូលដែល បានគ្រោងទុកពីមុន។ គួរជម្រាបថា នាបច្ចុប្បន្ន អាល្លឺម៉ង់កំពុងកាន់តំណែងជាប្រធានប្ដូរវេននៃក្រុម G7 (ដែលរួមមានអង់គ្លេស កាណាដា បារាំង អ៊ីតាលី ជប៉ុន និងអាមេរិក)។
អធិការបតី អាល្លឺម៉ង់លោក Olaf Scholz គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលពិសេសមួយរបស់ណាតូ ដែលទីក្រុងបែកឡាំងបានប្រកាសថា ប្រធានបទស្នូលគឺប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន និងផលប៉ះពាល់របស់វាលើសម្ព័ន្ធភាពនេះ។ បញ្ហាពង្រឹងសមត្ថភាពការពាររបស់អង្គការណាតូ ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ ផងដែរ៕