G7 បានយល់​ព្រមលើពេលវេលា ពិនិត្យឡើងវិញ​​នូវ​តម្លៃ​ពិដានលើ​​ប្រេងរបស់រុស្ស៊ី

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Wally Adeyemo កាលពីថ្ងៃទី ២០ ខែមករា បានឲ្យដឹងថា ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានយល់ព្រម ពិនិត្យឡើងវិញនូវតម្លៃពិដានលើប្រេងនាំចេញរបស់រុស្ស៊ីនៅខែមីនាខាងមុខ ដែលយឺតជាងផែនការដំបូងគឺនៅខែកុម្ភៈ។
G7 បានយល់​ព្រមលើពេលវេលា ពិនិត្យឡើងវិញ​​នូវ​តម្លៃ​ពិដានលើ​​ប្រេងរបស់រុស្ស៊ី - ảnh 1អណ្តូងប្រេងរបស់ក្រុមហ៊ុនប្រេងរុស្ស៊ី Lukoil នៅសមុទ្រកាសព្យែន។ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺរណែតរវាងអនុរដ្ឋមន្រ្តី Adeyemo ជាមួយមន្រ្តី G7 កាលពីម្សិលមិញ ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា កាលកំណត់ថ្មីដែលបានដាក់ចេញគឺនៅខែមីនាឆ្នាំ ២០២៣ នឹងអនុញ្ញាតឱ្យ G7 វាយតម្លៃការវិវត្តន៍នៃទីផ្សារ បន្ទាប់ពីបានអនុវត្តគោលនយោបាយដាក់តំលៃពិដានលើផលិតផលចម្រាញ់ប្រេង និងស្តាប់ការវាយតម្លៃបច្ចេកទេសរបស់សហភាពអឺរ៉ុប (EU) ស្តីពីការដាក់តំលៃពិដានលើប្រេងឆៅ។

កាលពីខែធ្នូកន្លងទៅ បណ្ដាខឿនសេដ្ឋកិច្ច G7 សហភាពអឺរ៉ុប (EU) និងអូស្ត្រាលីបានឯកភាពដាក់តំលៃពិដានលើប្រេងនាំចេញតាមផ្លូវសមុទ្ររបស់រុស្ស៊ីនៅត្រឹម ៦០ដុល្លារអាមេរិក/បារ៉ែល ជាផ្នែកមួយនៃបទដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូ។ តាមផែនការ នាថ្ងៃទី ៥ ខែកុម្ភៈខាងមុខ G7 នឹងអនុវត្តតម្លៃពិដានដាច់ដោយឡែកចំនួន ២ ចំពោះផលិតផលប្រេងរបស់រុស្ស៊ី។ ដូច្នោះហើយ តម្លៃដំបូលនឹងត្រូវបានអនុវត្តចំពោះផលិតផលដែលត្រូវបានជួញដូរនៅកម្រិតខ្ពស់ជាងប្រេងឆៅដូចជាប្រេងសាំងនិងប្រេងម៉ាស៊ូត និងកម្រិតពិដានមួយទៀតនឹងអនុវត្តសម្រាប់ផលិតផលដែលត្រូវបានលក់ក្នុងតម្លៃទាបជាង ដូចជាប្រេងឆៅប្រេងកាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ