G7 ព្យាយាមស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត

(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ មេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសមានឧស្សាហកម្មអភិវឌ្ឍន៍ G7 បានពិភាក្សាពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩។ 
G7 ព្យាយាមស្ដារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត - ảnh 1រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen

នេះគឺជាកិច្ចប្រជុំដើមដំបូង របស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារនៃប្រទេស G7 ចាប់តាំងពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក Janet Yellen កាន់តំណែងនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី ២០ ខែមករាកន្លងមក។

នៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណេតនេះ មេដឹកនាំហិរញ្ញវត្ថុ G7 បានពិភាក្សាពីសសរស្តម្ភក្នុងគោលនយោ បាយម៉ាក្រូសេដ្ឋកិច្ច សំដៅកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាការគាំទ្រដល់ប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងនោះមានទាំងវិធានការណ៍កាត់បន្ថយបំណុលទៀតផង។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក Janet Yellen បានដាស់តឿនឱ្យមេដឹកនាំហិរញ្ញវត្ថុ G7 បង្កើនការអនុវត្តកញ្ចប់ជំរុញហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះរដ្ឋអំណាចប្រធានាធិបតីអាមេរិក Joe Biden នឹងបន្តរាល់ការប្តេជ្ញាចិត្តពហុភាគី រួមទាំងដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ