G-7 ព្រមានបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់បញ្ហាអ៊ុយក្រែន
|
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (Reuters) |
Vovworld-ក្នុងថ្ងៃកិច្ចប្រជុំដំបូងនៃសន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្ម
ទាំង៧(G7) នៅទីក្រុង Brussels (បែលហ្ស៊ីក)នាយប់ថ្ងៃទី៤មិថុនាថ្នាក់ដឹកនាំ G7 បានផ្ដោតសមខាន់ទៅលើស្ថានភាពអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី។
បន្ទាប់ពីការចរចារថ្នាក់ដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍ ក្នុងនោះព្រមមាន
នឹងបន្តអនុវត្តវិធានការដាក់ទណ្ឌកម្មតឹងរឹងជាងទៅលើរុស្ស៊ីប្រសិនបើម៉ូស្គូមិន
ជួយស្ដារសណ្ដាប់ធ្នាប់នៅដំបន់ភាគខាងកើតអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចាត់ទុកថា ប្រការសំខាន់
គឺរក្សាទំនាក់ទំនងដៃគូរជិតស្និទ្ធជាមួយរុស្ស៊ីនិងការដាក់ទណ្ឌកម្មមិនមែនជា
ដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនៅអ៊ុយក្រែនឡើយ។
នាថ្ងៃដ៏ដែល ថ្នាក់ដឹកនាំ G7 បានឯកភាពគួបផ្សំសកម្មភាពដើម្បីទប់ទល់នឹង
ការគំរាមកំហែងភេវរកម្មចំពោះមុខសញ្ញាសង្គ្រាមឥស្លាមជ្រុលនិយមជាពលរដ្ឋ
ទ្វីបអឺរ៉ុបដែលវិលត្រឡប់ពីប្រទេសស៊ីរីមក៕