G7 សន្យាជួយឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ១៩ចំនួន ១ ពាន់លានដូស
(VOVWORLD) - នាថ្ងៃទី ១៣ មិថុនា ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) បានសន្យាជួយឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១ ពាន់លានដូសនិងបង្កើនសកម្មភាពលើការប្រែប្រួលអាកាសធាតុ។
ប្រតិភូចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុង Cornwall (ចក្រភពអង់គ្លេស) នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយដែលបានបញ្ចប់កិច្ចប្រជុំកំពូល G7 ដោយផ្ទាល់ជាលើកដំបូងបន្ទាប់ពីរយៈពេលជិតពីរឆ្នាំ បណ្តាថ្នាក់ដឹកនាំបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានាធិ បតីអាមេរិកលោក Joe Biden ក្នុងការនាំ G7 តភ្ជាប់គ្នាឡើងវិញ បន្ទាប់ពី “សករាជ ដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លា”។
ថ្លែងមតិជាមួយអ្នកសារព័ត៌មានក្រោយពីសន្និសីទ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលជាប្រធានសន្និសីទបានមានប្រសាសន៍ថា វ៉ាក់សាំងចំនួន ១ ពាន់លានដូសដែលបានសន្យា នឹងត្រូវចែកចាយទាំងតាមរយៈបណ្តាញផ្ទាល់និងតាមរយៈកម្មវិធី COVAX ដែលជាយន្តការចែក រំលែកវ៉ាក់សាំងដោយបានផ្តួចផ្តើមដោយអង្គការសុខភាពពិភពលោក (WHO) ក្នុងការចែកចាយធនធានវ៉ាក់សាំងការពារកូវីដ១៩ ប្រកបដោយសមភាពដល់ប្រទេសក្រីក្រនៅជុំវិញពិភពលោក។ក្រុម G7 ក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀតដល់បណ្តាប្រទេសដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការប្រែប្រួលអាកាសធាតុ ទន្ទឹមនិងនោះលុបចោលជាបណ្តើរការវិនិយោគលើឥន្ធនៈហ្វូស៊ីល។ នៅក្នុង “សន្ធិសញ្ញាស្តីពីធម្មជាតិ” ដែលបានប្រកាសនៅថ្ងៃទី ១៣ ខែមិថុនា មេដឹកនាំ G7 បានសន្យាកាត់បន្ថយពាក់កណ្តាលការបំភាយឧស្ម័នកាបូន នៅឆ្នាំ២០៣០ បើប្រៀបធៀបនឹងឆ្នាំ ២០១០ និងការពារការបាត់បង់ជីវចម្រុះផងដែរ៕