G7 ឯកភាពគ្នាលើកិច្ចសហការក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19

(VOVWORLD) - លោក Motegi បាននាំចេញសេចក្តីប្រកាសនេះ នៅក្នុងបទថ្លែងសុន្ទរកថាជាមួយនឹងមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីសន្និ សីទអនឡាញ់ជាមួយសមភាគី G7 របស់ខ្លួន។
G7 ឯកភាពគ្នាលើកិច្ចសហការក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនកំពុងចូលរួមក្នុងសន្និសិទតាមអ៊ិនធរណេតជាមួយមេដឹកនាំ G7 (រូបថត៖ anninhthudo.vn)

នាថ្ងៃទី ២៥ ខែមីនាលោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុនបានអះអាង ថារដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមហាអំណាចឧស្សាហ កម្ម(G7) បានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺរាត ត្បាតសកលCOVID-19។ លោក Motegi បាននាំចេញសេចក្តីប្រកាសនេះ នៅក្នុង បទថ្លែងសុន្ទរកថាជាមួយនឹងមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីសន្និសីទអនឡាញ់ជាមួយសមភាគី G7 របស់ខ្លួន។

ជំពោះបញ្ហានេះរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកDominic Raabក៏បានឲ្យដឹងថា បណ្ដារដ្ឋមន្រ្តីការបរទេសក្នុងក្រុម G7 បានឯកភាពគ្នាលើអាទិភាពក្នុងការទប់ទល់នឹងការឆ្លង រាលដាលនៃជំងឺរាតត្បាត COVID-19 ដែលក្នុងនោះ មានការខិតខំប្រឹងប្រែងដើម្បីការពារ ខឿនសេដ្ឋកិច្ចពិភពលោក ជួយគាំទ្រដល់ប្រទេសដែលងាយរងគ្រោះ អភិវឌ្ឍវ៉ាក់សាំងនិងអនុញ្ញាតឲ្យពលរដ្ឋដែលជាប់គាំងបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ