G7 ឯកភាពដោះស្រាយច្បាប់ទម្លាប់ដែលបង្កឲ្យមានភាពច្របូកច្របល់ដល់ទីផ្សារ
(VOVWORLD) - ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១ ខែមេសា តំណាងពាណិជ្ជកម្មនៃក្រុមប្រទេស G7 បានឯកភាពដោះស្រាយ “ច្បាប់ទំលាប់ដែលបង្កភាពច្របូលច្របល់ដល់ទីផ្សារ” ។
រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសអង់គ្លេស លោកស្រី Liz Truss (រូបថត៖ AFP/TTXVN) |
ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសអង់គ្លេស លោកស្រី Liz Truss បានឲ្យដឹងថា «រាល់ច្បាប់ទំលាប់ដែលបង្កភាពច្របូកច្របល់ដល់ទីផ្សារ និងការប្រកួតប្រជែងនឹងធ្វើឲឲ្យថមថយប្រសិទ្ធភាពនិងការយល់ឃើញអំពីសមភាពនិងកិត្យានុភាពរបស់ប្រព័ន្ធពាណិជ្ជកម្ម” ។
អ្នកតំណាងពាណិជ្ជកម្មរបស់ក្រុម G7 "បានទទួលស្គាល់ថាពាណិជ្ជកម្មសកល ចាំបាច់ត្រូវ បម្រើប្រព័ន្ធទីផ្សារបើកចំហ ហើយមិនអាចអនុញ្ញាតឱ្យទីផ្សារទាំងនេះរងការបំផ្លិចបំផ្លាញដោយសារពាណិជ្ជកម្មអយុត្តិធម៌នោះឡើយ" ។ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកតំណាងពាណិជ្ជកម្មនៃក្រុម G7 បានឯកភាព “បន្តពិចារណាលើវិធីសាស្រ្តនានា ដើម្បីអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្ម ដែលអាចជួយគាំទ្រដល់ការដោះដូរ ផលិតផលវេជ្ជសាស្ត្រ និងពង្រឹងកំរិតចីរភាពនូវចង្វាក់ផ្គត់ផ្គង់ផងដែរ»៕